ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានអំពាវនាវឱ្យមានកិច្ចចរចាជាមួយ មូស្គូ បើសិនជាអាច នៅក្នុងស្ថានការណ៍ដែលកងទ័ពរុស្ស៊ី កំពុងសម្រុកចូល រដ្ឋធានីរបស់ អ៊ុយក្រែន។
«យើងចង់បានសន្តិភាព។ គួរតែមានកិច្ចចរចា បើសិនជាអាច។ បើសិន ទីក្រុងមូស្គូ យល់ព្រមចរចា រួមទាំងបញ្ហាដែលស្នើឱ្យ អ៊ុយក្រែន នៅជាអព្យាក្រឹតជាមួយ ណាតូ យើងនឹងចូលរួម» លោក Mykhailo Podolyak ទីប្រឹក្សារបស់ប្រធានាធិបតីអ៊ុយក្រែន បានថ្លែងដូច្នេះ។
លោក Mykhailo Podolyak បន្ថែមថា៖ «ការត្រៀមជាស្រេចដើម្បីចរចាគឺជាផ្នែកមួយនៅក្នុងការស្វែងរកសន្តិភាពយូរអង្វែងរបស់យើង»