រដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian បានចោទ ប្រធានាធិបតីរុស្ស៊ី ថា មានបំណងបំផ្លាញរដ្ឋាភិបាលអ៊ុយក្រែន និងព្រមានអំពី «សន្តិសុខ» របស់ ប្រធានាធិបតី Zelensky ថា កំពុងប្រឈមនឹងគ្រោះថ្នាក់។
«នេះគឺជាសង្គ្រាមពេញលេញ។ ពូទីន បានសម្រេចចិត្តលុបបំបាត់ អ៊ុយក្រែន ចេញពីផែនទីពិភពលោក» Le Drian បានប្រាប់វិទ្យុ France Inter ដូច្នេះ។
លោករដ្ឋមន្ត្រីបារាំង ក៏មានការព្រួយបារម្ភផងដែរចំពោះហានិភ័យដែល Moldova និង Georgia អាចជាគោលដៅឈ្លានពានបន្ទាប់របស់ រុស្ស៊ី។ Moldova និង Georgia គឺជាប្រទេស ២ ផ្សេងទៀតដែលបានឯករាជ្យ ក្រោយ សូវៀត ដួលរលំ។