ប្រធានាធិបតី Zelensky របស់ ប្រទេសអ៊ុយក្រែន បានឱ្យដឹងថា លោកបានទូរស័ព្ទពិភាក្សាជាមួយសមសភាគី ប៉ូឡូញ Andrzej Duda នាថ្ងៃនេះ ដើម្បីស្វែងរកជំនួយផ្នែកការពារជាតិពីបណ្ដាសមាជិកនានារបស់ ណាតូ និងបង្ខំឱ្យ រុស្ស៊ី ចូលតុចរចា។
«យើងត្រូវការសម្ព័ន្ធមិត្តមួយដើម្បីប្រឆាំងនឹងសង្គ្រាម» ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky បានសរសេរនៅលើ Twitter ដូច្នេះ។
មេដឹកនាំរបស់ អ៊ុយក្រែន យល់ថា «យូរ ឬឆាប់ រុស្ស៊ី ក៏នឹងត្រូវចរចាជាមួយយើងខ្ញុំ។ និយាយអំពីរបៀបនៃការបញ្ចប់សង្គ្រាម និងទប់ស្កាត់ការឈ្លានពាននេះ។ ការចរចាចាប់ផ្ដើមកាន់តែឆាប់ រុស្ស៊ី ក៏នឹងរងការខូចខាតកាន់តែតិច»។