Skip to content

ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន ព្រមាន​ថា រថក្រោះ​របស់ រុស្ស៊ី ជិត​ចាប់ផ្ដើម​វាយប្រហារ​ចូល រដ្ឋធានី​កៀវ

Anton Herashchenko ជាទី​ប្រឹក្សា​របស់​ក្រសួងមហាផ្ទៃ​អ៊ុយ​ក្រែ​ន បាន​ព្រមាន​ថា កងរថក្រោះ​របស់ រុស្ស៊ី អាច​បើក​ការវាយលុក​ចូល រដ្ឋធានី​កៀវ នៅថ្ងៃនេះ ធ្វើឱ្យ ២៥ កុម្ភៈ ក្លាយជា «ថ្ងៃ​ដ៏​លំបាក​បំផុត​ក្នុង​សង្គ្រាម​នេះ»។

លោក Anton Herashchenko ឱ្យដឹងថា កម្លាំង​ការពារ​របស់ រដ្ឋធានី​កៀវ កំពុង​ត្រៀមខ្លួន​ជាស្រេច ជាមួយនឹង​ក្រុម​រ៉ុក្កែត​ប្រឆាំង​រថក្រោះ ដែលជា​ជំនួយ​ពី​បរទេស។

អនុរដ្ឋមន្ត្រី​ការពារជាតិ​អ៊ុយ​ក្រែ​ន Hanna Malyar ព្រមាន​ដែរ​ថា កងទ័ព​រុស្ស៊ី អាច​សម្រុកចូល​តំបន់​ក្បែរ​រដ្ឋធានី​នៅ​ព្រលប់​ថ្ងៃនេះ និង​បន្ថែមថា អង្គភាព​ការពារ​នៅ ៤ សមរភូមិ កំពុង​ត្រូវ​រង​សម្ពាធ​ដោយសារតែ​ទាហាន​របស់ រុស្ស៊ី មាន​ចំនួន​ច្រើន។

Leave a Reply

Your email address will not be published. Required fields are marked *