Skip to content

អ៊ុយ​ក្រែ​ន ប្រកាស «ទប់ស្កាត់​ការ​សម្រុកចូល​របស់ កងទ័ព​រុស្ស៊ី»

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​បញ្ជាក់ថា រុស្ស៊ី កំពុង​ផ្លោង​រ៉ុក្កែត មកលើ​ទីក្រុង​នានា​របស់ អ៊ុយ​ក្រែ​ន ប៉ុន្តែ សង្កាត់​ធ្ងន់​ថា កងទ័ព​រុស្ស៊ី ភាគច្រើន កំពុង​ត្រូវបាន​វាយ​ស្កាត់​ទប់​ដំណើរ។

លោក Zelensky ថ្លែងថា រុស្ស៊ី បាន​បន្ត​ការវាយប្រហារ​ដោយ រ៉ុក្កែត ចាប់ពី​ម៉ោង ៤ ទៀបភ្លឺ (ម៉ោង ៩ នៅ ភ្នំពេញ) ប៉ុន្តែ កងទ័ព​ថ្មើរជើង​រប​ស់ រុស្ស៊ី ភាគច្រើន កំពុង​ត្រូវបាន កងទ័ព​អ៊ុយ​ក្រែ​ន វាយ​ទប់ស្កាត់​ពី​ច្រើន​ទិស។ លោក​ក៏បាន​ចោទថា ការវាយប្រហារ​របស់ រុស្ស៊ី សំដៅលើ​ទាំង​គោលដៅ​កងទ័ព និង​ស៊ីវិល។

កាលពី​ប៉ុន្មាន​ម៉ោង​កន្លងទៅនេះ ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន បានឱ្យដឹងថា កងទ័ព​របស់​ប្រទេស​នេះ បានសម្លាប់ និង​បង្ក​របួស​ដល់ ទា​ហា​រុស្ស៊ី ៨០០ នាក់។ ក្រសួង​នេះ​បាន​និយាយ​ដែរ​ថា រថក្រោះ​ចំនួន ៣០ គ្រឿង, យន្តហោះ​ចម្បាំង ៧ គ្រឿង និង ឧទ្ធម្ភាគចក្រ ៦ គ្រឿង របស់ កងទ័ព​រុស្ស៊ី ត្រូវបាន​បំផ្លាញ។

Leave a Reply

Your email address will not be published. Required fields are marked *