ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឱ្យដឹងថា ទាហានទាំងអស់ដែលការពារកោះ Zmiinyi នៅលើសមុទ្រខ្មៅ ចម្ងាយ ៣២ គីឡូម៉ែត្រ ពីឆ្នេរភាគនិរតីរបស់ អ៊ុយក្រែន បានបាត់បង់ជីវិត។
«ទាហានការពារព្រំដែនទាំងអស់បានបាត់បង់ជីវិតដោយអង់អាចក្លាហាន ប៉ុន្តែ ពួកគេមិនបានចុះចាញ់ឡើយ។ ពួកគេនឹងទទួលបានងារជាវីរបុរសរបស់ អ៊ុយក្រែន» លោក Zelensky ប្រកាសដូច្នេះ។
មុននោះ កម្លាំងការពារព្រំដែនរបស់ អ៊ុយក្រែន បានរាយការណ៍ថា កងទ័ពរុស្ស៊ី បានគ្រប់គ្រងកោះ Zmiinyi ខណៈហេដ្ឋារចនាសម្ព័ន្ធលើកោះនេះត្រូវបានកម្ទេច ក្រោយពីការវាយប្រហារតាមផ្លូវអាកាសពីសំណាក់ កងទ័ពរុស្ស៊ី។ ចំណែកប្រព័ន្ធទំនាក់ទំនងជាមួយកម្លាំងការពារព្រំដែននៅទីនេះក៏ត្រូវបានកាត់ផ្ដាច់។
កោះ Zmiinyi មានផ្ទៃក្រឡាប្រហែល ១៧ ហិកតា ជាទីដ៏សំខាន់មួយនៅក្នុងការបង្កើតព្រំដែនសមុទ្ររបស់ អ៊ុយក្រែន។ មនុស្សប្រហែល ១០០ នាក់រស់នៅលើកោះនេះ ដែលភាគច្រើនគឺជាទាហានរបស់ អ៊ុយក្រែន។