«យើងកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយ រុស្ស៊ី» ប្រធានាធិបតីអ៊ុយក្រែន លោក Zelensky ថ្លែងដូច្នេះ នៅក្នុងវីដេអូមួយដែលបានផ្សាយកាលពីពេលថ្មីៗនេះ បន្ទាប់ពី រុស្ស៊ី បើកការឈ្លានពានលើ អ៊ុយក្រែន។
នេះគឺជាការផ្ដាច់ទំនាក់ទំនងការទូតជាលើកដំបូងរវាង ទីក្រុងមូស្គូ និង ទីក្រុងកៀវ រាប់ចាប់តាំងពី សម័យសូវៀត ដូលរលំ កាលពីឆ្នាំ ១៩៩១។
នៅឯសមរភូមិឯណោះវិញ រុស្ស៊ី បានប្រកាសការពារក្រុមផ្ដាច់ខ្លួន DPR និង LNR ដោយប្រើគ្រាប់រ៉ុក្កែត ហើយថា កម្លាំងរបស់ក្រុមផ្ដាច់ខ្លួនបានទម្លុះកម្លាំងស្រួចរបស់ អ៊ុយក្រែន។
ជំនួយការប្រធានាធិបតីអ៊ុយក្រែន លោក Oleksiy Arestovych បានឱ្យដឹងថា៖ «ខ្ញុំបានទទួលដំណឹងថា ទាហានជាង ៤០ នាក់បានស្លាប់ និងជាច្រើននាក់រងរបួង។ ពលរដ្ឋស៊ីវិលអ៊ុយក្រែន ១០ នាក់ ក៏បានបាត់បង់ជីវិត»។