Skip to content

ប្រជាជនអ៊ុយក្រែន នាំគ្នា​សម្រុក​ទៅ​ដកប្រាក់ និង​រត់ចេញ​ពី​រដ្ឋធានី ​ទៅ​កាន់​ទីសុវត្ថិភាព​

បន្ទាប់​ពី​ រុស្ស៊ី បាន​ប្រកាស​ និង​ចាប់​ផ្ដើម​ចូល​ឈ្លាន​ពាន​ប្រទេស​អ៊ុយក្រែន ប្រជាជន​នៅ​ប្រទេស​នេះ​ ប្រញាប់​ប្រញាល់​នាំ​គ្នា​ទៅ​ដក​ប្រាក់​ពី​ធនាគារ​ ចាក់ប្រេងសាំង​ និង​ស្វែង​រក​កន្លែង​សុវត្ថិភាព​។

ទិដ្ឋភាព​ស្ងប់ស្ងាត់ខុស​ពី​ធម្មតា នៅ​ រដ្ឋធានី​ Kiev ប្រទស​អ៊ុយក្រែន កាល​ពី​ព្រឹក​មិញ​ ក្នុ​ង​គ្រា​ ប្រធានាធិបតី​រុស្ស៊ី លោក​ ពូទីន បាន​ប្រកាស​បើក​យុទ្ធនាការ​យោធា​ចូល​លុកលុយ អ៊ុយក្រែន​។

ក្រោយ​ការ​ប្រកាស​របស់​លោក​ ពូទីន ប្រជាជន​ក្នុង​ទីក្រុង​ Kiev របស់​ អ៊ុយក្រែន​ ក៏​ប្រញាប់​នាំ​គ្រួសារ​​ចាកចេញ​ទៅ​ក្រៅ​ក្រុង​តាម​ច្រក​ខាង​លិច​​នៃ​រដ្ឋធានី​។

ប្រជាជនខ្លះ​ក៏នាំ​គ្នា​ធ្វើ​ដំណើរ​តាម​រថភ្លើង​ក្រោម​ដី​ ដើម្បី​ចាក​ចេញពី​ទីក្រុង​​របស់​ អ៊ុយក្រែន​ ក្នុង​គ្រា​ស្នូរ​គ្រាប់​ផ្ទុះ​លាន់​កង​រំពងពាស​ពេញ​ប្រទេស​​។ អ្នកខ្លះ​ក៏​មាន​ការ​សោកស្ដាយ​ និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ក្រុម​គ្រួសារ​ និង​ញាតិ​សន្ដានរបស់​ពួកគេ​។

 

Leave a Reply

Your email address will not be published. Required fields are marked *