«ប្រភពយកការណ៍សម្ងាត់ឱ្យដឹងថា ទាហានជាច្រើននាក់របស់ អ៊ុយក្រែន កំពុងទម្លាក់អាវុធជាបន្តបន្ទាប់ អង្គភាពជាច្រើនក៏បានរត់ចោលទីតាំងបោះទ័ព» មន្ត្រីការពារជាតិរបស់ រុស្ស៊ី ឱ្យដឹងដូច្នេះ។
ក្រសួងការពារជាតិរុស្ស៊ី ក្រោយមកក៏បានប្រកាស «អង្គភាពយោធារបស់ អ៊ុយក្រែន ដែលបានទម្លាក់អាវុធ នឹងមិនត្រូវបានវាយប្រហារ»។
ចំណែកក្រសួងការពារជាតិរ៉ូម៉ានី វិញ ក៏បានប្រកាសបញ្ជូនយន្តហោះចម្បាំង F-១៦ ២ គ្រឿង ទៅស្កាត់យន្តហោះយោធាបរទេសដែលបានចូលក្នុងដែនអាកាសរបស់ខ្លួនកាលពីព្រឹកមិញ។ យន្តហោះបរទេសនោះត្រូវបានស្គាល់ថាជា Su-២៧ របស់ អ៊ុយក្រែន មុននឹងត្រូវបានអមឱ្យចុះចតនៅមូលដ្ឋានទ័ពក្បែរទីក្រុង Bacau។