Skip to content

ប្រធានាធិបតី​របស់​ អ៊ុយក្រែន ចេញ​បញ្ជា​ឱ្យ​កង​ទ័ព វាយ​ប្រហារ​​ខ្លាំង​ក្លា​បំផុត​

បញ្ជាការដ្ឋាននៃ​កង​ទ័ព​របស់ អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី​ Zelensky បាន​បញ្ជាឱ្យ​កងទ័ព​ «បង្ក​ការ​ខូច​ខាត​ធ្ងន់ធ្ងរ​បំផុត» ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​ពី ​កង​ទ័ព​រុស្ស៊ី។

ប៉ុន្មាន​នាទីមុន​នេះ កង​ទ័ព​អ៊ុយក្រែន​ ក៏បាន​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​ប្រយុទ្ធ​យ៉ាង​ខ្លាំង​ក្លា​ ជាមួយ​នឹង​សត្រូវ​។ «នៅ​តំបន់​មួយចំនួន កងទ័ព​រុស្ស៊ី ត្រូវ​បាន​វាយ​រុញច្រាន​ឱ្យ​ដក​ថយ» Mykhailo Podoliak ទីប្រឹក្សា​របស់ ​ប្រធានាធិបតី​អ៊ុយក្រែន អះអាង​ដូច្នេះ​។

ក្រុម​មន្ត្រី​អ៊ុយក្រែន ឱ្យ​ដឹង​ដែរ​ថា កងទ័ព​រុស្ស៊ី ភាគ​ច្រើន​វាយប្រហារ​សំដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​យោធា និង​រូង​សម្ងាត់​ ហើយ​ព្យាយាម​រុលចូល​បាន​​ ៥ គីឡូម៉ែត្រ​ ពី​ព្រំដែន​។ ចំណែក​កម្លាំង​ការពារ​ព្រំដែន​បាន​និយាយ​ថា ទាហាន​អ៊ុយក្រែន ៣ នាក់​បាន​ស្លាប់​។

https://www.youtube.com/watch?v=fqinYMAD8Og

Leave a Reply

Your email address will not be published. Required fields are marked *