Skip to content

ក្រុម​ផ្ដាច់ខ្លួន​នៅ អ៊ុយ​ក្រែ​ន ថា បាន​បាញ់​ទម្លាក់​យន្តហោះ ៤ គ្រឿង របស់​រដ្ឋាភិបាល

កងកម្លាំងប្រដាប់អាវុធ​នៃ​សាធារណរដ្ឋ​ប្រជាមានិត Luhansk (LPR) ប្រកាសថា ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង Su-២៤ ចំនួន ២ គ្រឿង របស់ កងទ័ព​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន នៅក្បែរ​ភូមិ Smeloe និង Stepovoye ក្នុង​តំបន់ Donbass។

ក្រៅពីនេះ ពួកគេ​ក៏បាន​អះអាងថា យន្តហោះ​គ្មាន​មនុស្ស​បើក (UAV) Bayraktar TB2 ២ គ្រឿង​ទៀត ក៏ត្រូវ​បាន​បាញ់​ធ្លាក់​ពី​អាកាស​នៃ​ទីក្រុង Shchastia ក្នុង​តំបន់ Luhansk ផងដែរ។

ព័ត៌មាន​នេះ​ត្រូវ​បានប្រកាស​បន្ទាប់ពី អ៊ុយ​ក្រែ​ន បាន​និយាយថា កងទ័ពជើងគោក​រប​ស់ រុស្ស៊ី បាន​ចូល​ឈ្លានពាន​ទឹកដី​របស់ខ្លួន​កាលពី​ព្រឹក​មិញ។

ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន មិនទាន់បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ទៅនឹង​ការអះអាង​ខាងលើ​របស់​ក្រុម​ផ្ដាច់ខ្លួន​ដែល​គាំទ្រ​ដោយ រុស្ស៊ី នៅឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *