Skip to content

ប្រជាជនអ៊ុយក្រែន ថា សំឡេង​ផ្ទុះ​របស់​អាវុធ បាន​លាន់​ឮ​​ពាស​ពេញ​ប្រទេស​

«ស្នូរ​គ្រាប់​កាំភ្លើង​ និង​គ្រាប់​ផ្ទុះ លាន់ឮ​​តាំង​ពី​ទីរួម​ស្រុក​នានា​នៅ​ភាគ​ខាង​កើត​ ក្បែរ​តំបន់​កាន់​កាប់​របស់​ក្រុម​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​ រុស្ស៊ី រហូត​ដល់​ រដ្ឋធានី​ Kiev» នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ប្រជាពលរដ្ឋ​នៅ​ អ៊ុយក្រែន​។

ព័ត៌មាន​នេះបាន​​លេច​ឡើង​ក្រោយ​ពី​ ប្រធានាធិបតី​រុស្ស៊ី ប្រកាស​បើកយុទ្ធនាការ​យោធា​ពិសេស​ នៅ​តំបន់ Donbass និង​ស្នើ​ឱ្យ​ទាហាន​អ៊ុយក្រែន​ ទម្លាក់​អាវុធ​។

ប្រភព​ព័ត៌ពី​របស់ Reuters, Fox News និង BBC បាន​ចែក​រំលែក​អំពី​ករណី​ផ្ទុះ​អាវុធ​នៅ​កណ្ដាល​រដ្ឋធានី​ Kiev កាល​ពី​ព្រឹក​មិញ​។ ក្រោយ​មក ក៏​មាន​ស្នូរ​គ្រាប់​ផ្ទុះ​លាន់​ឮ​​ជា​បន្តបន្ទាប់​ ប៉ុន្តែ ហាក់​នៅ​ឆ្ងាយ​ពី​ទីក្រុង​។ ចំណែក​នៅ​តាម​ទីរួម​ស្រុក​នានា​នៅ​ភាគ​ខាង​កើត​នៃ ប្រទេស​អ៊ុយក្រែន ដែល​ស្ថិត​ក្បែរ​តំបន់​ដែល​ក្រុម​ផ្ដាច់​ខ្លួន​គ្រប់​គ្រង ក៏​មាន​ឮ​ស្នូរ​​គ្រាប់​ផ្ទុះ​ផងដែរ​។

CNN បាន​រាយការណ៍ថា ស្នូរ​កញ្ចែ​ប្រកាស​អាសន្ន​ ព្រមានអំពី​ការ​វាយ​ប្រហារ​តាម​ផ្លូវ​អាកាស​ បាន​លាន់​ឡើង​កង​រំពង​នៅ​ក្នុង​រដ្ឋធានី​ Kiev ខណៈ​ដែល​​អ្នក​យក​ព័ត៌មាន​របស់ Guardian និយាយ​ថា ករណីផ្ទុះ​ជា​ច្រើន​បាន​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​មួយចំនួនទៀត ដូច​ជា Kharkiv, Mariupol, Dnipro, Odessa, Slavayansk និង Kramatorsk ជាដើម​។

Leave a Reply

Your email address will not be published. Required fields are marked *