ប្រធានាធិបតីអ៊ុយក្រែន ប្រកាសអនុវត្តច្បាប់អាជ្ញាសឹក នៅទូទាំងប្រទេស ក្រោយពី រុស្ស៊ី បើកយុទ្ធនាការយោធានៅតំបន់ភាគខាងកើតរបស់ អ៊ុយក្រែន។
នៅក្នុងសេចក្ដីថ្លែងការណ៍នាថ្ងៃនេះ ប្រធានាធិតីអ៊ុយក្រែន លោក Volodymyr Zelensky ប្រកាសថា រុស្ស៊ី បានវាយប្រហារដោយប្រើក្រាប់រ៉ុក្កែត សំដៅលើហេដ្ឋារចនាសម្ព័ន្ធ និងកងកម្លាំងការពារព្រំដែនរបស់ អ៊ុយក្រែន។ លោកបានពិភាក្សាជាមួយ ប្រធានាធិបតីអាម៉េរិក និងបានស្នើឱ្យប្រជាជននៅក្នុងផ្ទះ រក្សាភាពស្ងប់ស្ងាត់។
«កងទ័ពកំពុងអនុវត្តតាមភារកិច្ច។ ខ្ញុំនឹងនៅក្បែរគ្រប់គ្នា។ រឹងមាំឡើង។ យើងនឹងឈ្នះ ព្រោះយើងជាជនជាតិអ៊ុយក្រែន» លោក Zelensky ថ្លែងដូច្នេះ។
ច្បាប់អាជ្ញាសឹកនេះអនុញ្ញាតឱ្យ កងទ័ពអ៊ុយក្រែន ចេញបម្រាមគោចរ បង្កើតមូលដ្ឋានត្រួតពិនិត្យយោធា និងកាត់បន្ថយសិទ្ធិក្នុងការដើរហើររបស់ពលរដ្ឋ ជនបរទេស ក៏ដូចជាបណ្ដាមធ្យោបាយធ្វើដំណើរផងដែរ។