រដ្ឋមន្ត្រីការបរទេសរបស់ អ៊ុយក្រែន Kuleba បានថ្លែងថា រុស្ស៊ី បានចាប់ផ្ដើមបញ្ឆេះសង្គ្រាមទូទៅ សំដៅលើប្រទេសរបស់លោក ប៉ុន្តែ ទីក្រុងមូស្គូ បញ្ជាក់ថា នេះគ្រាន់តែជាយុទ្ធនាការយោធា។
«ទីក្រុងដ៏សុខសាន្តរបស់ អ៊ុយក្រែន កំពុងរងការវាយប្រហារ។ នេះគឺជាសង្គ្រាមឈ្លានពាន។ អ៊ុយក្រែន នឹងការពារខ្លួន និងដណ្ដើមយកជ័យជំនះ។ ពិភពលោកត្រូវតែទប់ស្កាត់ ពូទីន។ នៅពេលនេះភ្លាម! រដ្ឋមន្ត្រីការបរទេសរបស់ អ៊ុយក្រែន Dmytro Kuleba បានបង្ហោះសារលើ Twitter ដូច្នេះ នៅថ្ងៃនេះ។
ប្រកាសរបស់លោក Kuleba ត្រូវបានលើកឡើងក្រោយពី ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រកាសបើកយុទ្ធនាការយោធាពិសេសនៅតំបន់ Donbass ដែលជាទឹកដីរបស់ អ៊ុយក្រែន និងបានស្នើឱ្យទាហានអ៊ុយក្រែន ទម្លាក់អាវុធ។