មន្ត្រីរដ្ឋាភិបាលអ៊ុយក្រេន បានឱ្យដឹងថា មជ្ឈមណ្ឌលននានៃទីបញ្ជាការយោធានៅ រដ្ឋធានី Kiev និង Kharkov បានរងការវាយប្រហារដោយរ៉ុក្កែតបំពាក់ប្រព័ន្ធនាំផ្លូវ និងកាំជ្រួចងផ្លោង។
បច្ចុប្បន្ន ព័ត៌មានទាក់ទងនឹងការវាយប្រហារខាងលើ មិនទាន់ត្រូវបានគេឱ្យដឹងច្បាស់នៅឡើយ អំពីការខូចខាត និងប្រភេទអាវុធដែលត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារនោះ។ នេះបើតាមសារព័ត៌មាន Ukrainska Pravda។
«សង្គ្រាមបានចាប់ផ្ដើមហើយ។ នៅពេលការវាយប្រហារពីអាកាស ពួកគេនឹងសំដៅលើហេដ្ឋារចនាសម្ព័ន្ធ គោលដៅយោធា។ ខ្ញុំបានឮសំឡេងផ្ទុះចំនួន ៣ នៅ ទីក្រុង Kiev» Andrey Buzarov អ្នកជំនាញផ្នែកនយោបាយ ធ្វើការក្នុងស្ថាប័នសភា និងក្រសួងការបរទេសអ៊ុយក្រែន ឱ្យដឹងដូច្នេះ។