(ឥណ្ឌា)-ស្ត្រី និងកុមារចំនួន ១៣ នាក់ បានស្លាប់ព្រោះតែធ្លាក់ចូលក្នុងអណ្ដូងទឹក ពេលកំពុងមើលពិធីរៀបបង្គលការនៅក្នុងរដ្ឋ Uttar Pradesh។
នៅថ្ងៃទី ១៧ កុម្ភៈនេះ ប៉ូលិសបានឱ្យដឹងថា ស្ត្រី និងកុមាររងគ្រោះ អង្គុយលើផ្ទាំងដែកគ្របពីលើមាត់អណ្ដូងចាស់ ដើម្បីមើលពិធីរៀបអាពាហ៍ពិពាហ៍មួយនៅក្នុងភូមិដែលស្ថិតក្នុងស្រុក Kushinagar រដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃទី ១៦ កុម្ភៈ។ ដោយសារតែមិនអាចទ្រទ្រង់ទម្ងន់បាន ផ្ទាំងដែកនោះក៏ស្រុតធ្លាក់ចូលទៅក្នុងអណ្ដូង។
«ជនរងគ្រោះបានធ្លាក់ ហើយត្រូវបំណែកដែកសង្កត់ពីលើ» S. Rajalingam ដែលជាចៅក្រមនៃតុលាស្រុក Kushinagar បានឱ្យដឹងដូច្នេះ។
ហេតុការណ៍នេះ បានបណ្ដាលឱ្យមានអ្នកស្លាប់ ១៣ នាក់ ក្នុងនោះមានស្ត្រី ៧ នាក់ និងកុមារី ៦ នាក់។ ចំណែក ២ នាក់ទៀត បានងរបួសធ្ងន់។