លើកដំបូងក្នុងរយៈពេលជិត ២ ខែកន្លង ប្រជាជនអេស្ប៉ាញ អាចទុកម៉ាសក្នុងថង់ជាថ្មី នៅពេលរដ្ឋាភិបាលប្រទេសនេះ បានដកបទបញ្ជាតម្រូវឱ្យពាក់ម៉ាសនៅទីសាធារណៈ កាលពីថ្ងៃទី ១០ កុម្ភៈ។
សារព័ត៌មាន AP (អាម៉េរិក) បានរាយការណ៍ថា ប្រទេសអ៊ីតាលី ក៏មានគម្រោងអនុវត្តតាមគំរូរបស់ អេស្ប៉ាញ។ ទាំង អ៊ីតាលី ទាំង អេស្ប៉ាញ សុទ្ធតែមានអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ ខណៈតួលេខនៃករណីឆ្លងថ្មី និងចូលពេទ្យថ្មី កំពុងថយចុះ បើធៀបនឹងដំណាក់កាលមុន។
Sara de la Rubia ដែលជាគ្រូពេទ្យវ័យ ៤៥ ឆ្នាំមួយរូប នៅ ទីក្រុងម៉ាឌ្រីដ ថ្លែងថា ការបោះបង់ម៉ាសនឹងក្លាយជាវិធីពិសោធប្រសិទ្ធភាពរបស់វ៉ាក់សាំងបង្ការកូវីដ-១។ អេស្ប៉ាញ និង អ៊ីតាលី ក៏សុទ្ធតែមានប្រជនប្រមាណជា ៨២% បានចាក់វ៉ាក់សាំងដូសទី ។
យោងតាមការកំណត់ថ្មីរបស់ អេស្ប៉ាញ សិស្សានុសិស្សនឹងមិនត្រូវបានតម្រូវឱ្យពាក់ម៉ាសនៅក្នុងម៉ោងសម្រាក។ ប៉ុន្តែ ការពាក់ម៉ាស នៅតែត្រូវរក្សានៅក្នុងទីតាំងបិទជិតនៃទីសាធារណៈ ដូចជាយានយន្តសាធារណៈ និងទីតាំងដែលពិបាកក្នុងការរក្សាគម្លាត ១.៥ ម៉ែត្រ ពីមនុស្សម្នាក់ ទៅមនុស្សម្នាក់។
ប្រទេសអ៊ីតាលី មានគម្រោងដកវិធានការតម្រូវឱ្យពាក់ម៉ាសនៅខាងក្រៅផ្ទះ ចាប់ពីថ្ងៃទី ១១ កុម្ភៈ ២០២២ (១២ កុម្ភៈ នៅ កម្ពុជា)។ ក្រៅពីនេះ រដ្ឋាភិបាលក៏កំពុងពិភាក្សាអំពីការលុបចោលស្ថានភាពអាសន្ន ចាប់ពីថ្ងៃទី ៣១ មីនា ២០២២ ផងដែរ៕