អាជ្ញាធររបស់ប្រធានាធិបតីអាម៉េរិក ចូ បៃដិន កាលពីថ្ងៃទី ១០ កុម្ភៈ បានអនុម័តលើកញ្ចប់អាវុធតម្លៃជិត ១៤ ពាន់លានដុល្លារ ដែល ប្រទេសឥណ្ឌូណេស៊ី បានស្នើទិញ ក្នុងនោះមានយន្តហោះចម្បាំង F-១៥ ចំនួន ៣៦ គ្រឿងផងដែរ។
ក្រៅពីយន្តហោះចម្បាំង F-១៥ ចំនួន ៣៦ គ្រឿង កញ្ចប់អាវុធនេះក៏មានឧបករណ៍បច្ចេកវិទ្យាជាដើម ដែលទាក់ទងនឹងអាវុធ មានដូចជា គ្រាប់រំសេវ និងប្រព័ន្ធទំនាក់ទំនង។ល។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP។
ប្រទេសឥណ្ឌូណេស៊ី ថ្មីៗនេះបានប្រកាសថា បានចុះកិច្ចព្រមព្រៀងទិញយន្តហោះចម្បាំង Rafale របស់ បារាំង ចំនួន ៤២ គ្រឿង បន្ទាប់ពីបានលុបចោលកុងត្រាទិញយន្តហោះចម្បាំងពី ប្រទេសរុស្ស៊ី។
សហរដ្ឋអាម៉េរិក បានយល់ព្រមលក់អាវុធថ្មីឱ្យ ឥណ្ឌូណេស៊ី នៅក្នុងស្ថានភាពដែលភាពតានតឹងកំពុងកើតឡើងនៅលើសមុទ្រចិនខាងត្បូង និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក៕