Skip to content

(វីដេអូ)-រោងចក្រ​បោះ​ពុ​ម្ភ​ក្រដាសប្រាក់ ត្រូវ​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ

(បារាំង)-អគ្គិភ័យ​ដ៏​ធំ​មួយ បានកើត​ឡើង​នៅឯ​រោងចក្រ​បោះ​ពុ​ម្ភ​ប្រាក់​របស់​ធនាគារ​នៅ Chamakieres បណ្ដាលឱ្យ​បុគ្គលិក​ប្រហែល ៤០០ នាក់ ត្រូវ​រត់ទៅរក​ទី​សុវត្ថិភាព។

ផ្សែង និង​ភ្លើង បាញ់​ចេញពី​រោងចក្រ​បោះ​ពុ​ម្ភ​ក្រដាសប្រាក់ នៅក្នុង​សង្កាត់ Chamalieres ស្ថិតក្នុង​ភាគ​កណ្ដាល​នៃ ប្រទេស​បារាំង កាលពី​ព្រឹក​ថ្ងៃទី ៩ កុម្ភៈ។ បុគ្គលិក​ពន្លត់​អគ្គិភ័យ​ចំនួន ៧០ នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ និង​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង​នៅវេលា​ថ្ងៃត្រង់​នៃ​ថ្ងៃ​ដដែល។

ករណី​អគ្គិភ័យ​នេះ បាន​បណ្ដាលឱ្យមាន​អ្នករងរបួស​ស្រាល​ជាង ៣០ នាក់ និង ១០ នាក់​ផ្សេងទៀត​ត្រូវ​ចូល​ពេទ្យ​នៅ​មន្ទីរពេទ្យ Clermont-Ferrand ដែល​នៅក្បែរនោះ។

រោង​ចក្រ​បោះ​ពុម្ភ​ក្រដាស​ប្រាក់ Pierre-Yves Boissinot

ធនាគារកណ្ដាល​របស់ បារាំង បាន​បញ្ជាក់ថា អគ្គិភ័យ​ត្រូវបាន​ពន្លត់​ទាំងស្រុង ចំណែក​បុគ្គលិក​ក៏ត្រូវ​បាន​ឈ្លៀស​ចេញ​ទាន់ពេល។ មនុស្ស​ប្រហែល ៣៨៧ នាក់ ដែលមាន​វត្តមាន​នៅក្នុង​រោងចក្រ​នេះ សុទ្ធ​តែមាន​សុ​វត្តិភាព។

អគ្គិភ័យ​នេះ​ប្រាកដជា​ប៉ះពាល់​ដល់​ដំណើរ​ការបោះ​ពុ​ម្ភ​លុយ ប៉ុន្តែ ពួកគេ​មិនមាន​ការព្រួយបារម្ភ​ពេក​ទេ ដោយសារតែ​ម៉ាស៊ីន​បោះ​ពុ​ម្ភ​មិនមាន​ការខូចខាត។ នេះ​បើតាម​ប្រធាន​រោងចក្រ Pierre-Yves Boissinot។

មេដឹកនាំ​តំបន់ Puy-de-Dome លោក Phillippe Chopin បានឱ្យដឹងថា មូលហេតុ​នៃ​ហេតុការណ៍​អគ្គិភ័យ​នេះ​មិនទាន់​ត្រូវបាន​រកឃើញ​នៅឡើយ ប៉ុន្តែ លោក​ថា នឹងមាន​ការស្រាវជ្រាវ។

https://www.youtube.com/watch?v=9PXteZFJ1Q8

រោងចក្រ Pierre-Yves Boissinot បោះ​ពុ​ម្ភ​ក្រដាសប្រាក់​សរុប​ប្រហែល ២.៥ ពាន់​លាន​សន្លឹក​ជា​រៀងរាល់ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *