រាជវាំងរបស់ ប្រទេសដាណឺម៉ាក កាលពីថ្ងៃទី ៩ កុម្ភៈ បានឱ្យដឹងថា មហាក្សត្រី Margrethe បានឆ្លង វីរុសកូវីដ-១៩ ប៉ុន្តែមានអាការរោគស្រាល។
មហាក្សត្រីអង្គនេះ បច្ចុប្បន្នមានព្រះជន្ម ៨១ វស្សា កំពុងធ្វើចត្តាឡីស័កនៅក្នុងរាជវាំង Amalienborg នៅរាជធានី Copenhagen។
ក្នុងថ្ងៃទី ៩ កុម្ភៈដដែល នាយករដ្ឋមន្ត្រី Janez Jansa នៃ ប្រទេសស្លូវ៉ាគី បានឱ្យដឹងថា លោកបានឆ្លង កូវីដ-១៩ ក្នុងគ្រាដែលស្ថានភាពនៃជំងឺរាតត្បាតក្នុងប្រទេសជាសមាជិក សហភាពអឺរ៉ុប (EU) មួយនេះ កំពុងថយចុះ។ លោក Jansa មានអាការរោគស្រាល និងកំពុងព្យាបាលយ៉ាងយកចិត្តទុកដាក់។