ក្រោយពីបាននាំស្ថានីយសង្កេតរបស់ SpaceX ចូលទៅកាន់ទីអវកាស រ៉ុក្កែតរុញច្រាន Falcon 9 ឆ្លងកាត់គន្លងគោចរប្រកបដោយភាពមិននឹងន ហើយវានឹងអាចធ្លាក់ទៅលើផ្ទៃព្រះចន្ទនៅដើមខែមីនា ២០២។
ជាន់ទីពីររបស់ រុក្កែត Falcon 9 ដែលមានទម្ងន់ប្រហែល ៤ តោន នឹងធ្លាក់ទៅលើផ្ទៃរបស់ព្រះចន្ទក្នុងល្បឿនជិត ៩,២០០ គីឡូម៉ែត្រ/ម៉ោង។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៥ រ៉ុក្កែត Falcon 9 របស់ SpaceX ត្រូវបានបាញ់បង្ហោះពី Cape Canaveral ក្នុងរដ្ឋ Florida (សហរដ្ឋអាម៉េរិក) នាំស្ថានីយឧតុនិយមអវកាស (DSCOVR) ទៅកាន់ទីតាំងដែលមានចម្ងាយពីផែនដីប្រហែល ១.៦ លានគីឡូម៉ែត្រ។ បេសកកម្មនេះមានតម្លៃ ៣៤០ លានដុល្លារអាម៉េរិក។
បន្ទាប់ពីបាននាំ DSCOVR ទៅដល់គន្លងអន្តរកាល (hohmann transfer) ជាន់ទីពីររបស់រ៉ុក្កែត Falcon 9 ក៏ក្លាយជាសំរាមអវកាស និងមិនមានថាមពលគ្រប់គ្រាន់ដើម្បីគេចផុតពីទំនាញរបស់ផែនដី និងព្រះចន្ទ។
ជាលទ្ធផល ផ្នែកដែលនៅសល់របស់ Falcon 9 កំពុងស្ថិតនៅលើផ្លូវសំដៅធ្លាក់ចុះលើផ្ទៃព្រះចន្ទនៅថ្ងៃទី ៤ មីនា ២០២។ លោក Bill Gray ដែលជាអ្នកសរសេរកូដតាមដានវត្ថុអវកាសក្បែរផែនដី បានអំពាវនាវដល់អ្នកវិទ្យាសាស្ត្រ ឱ្យតាមដានទិសដៅរបស់រ៉ុក្កែតនេះ៕