គណនីបណ្ដាញសង្គមចិន WeChat របស់ នាយករដ្ឋមន្ត្រីនៃ ប្រទេសអូស្ត្រាលី លោក Scott Morrison ត្រូវបានគេហែក (Hack) ចូលគ្រប់គ្រង និងត្រូវបានប្ដូរទៅជាទំព័រដែលឃោសនាឱ្យ ប្រទេសចិន ទៅវិញ។
ដំណឹងដែលត្រូវបានចុះផ្សាយលើសារព័ត៌មាន News.com.au នាថ្ងៃទី ២៤ មករានេះ ត្រូវបានគេរិះគន់ថាជា «អន្តរាគមន៍របស់បរទេស» នៅក្នុងឆ្នាំដែល អូស្ត្រាលី ត្រូវធ្វើការបោះឆ្នោត និងជាទង្វើបំពានច្បាប់។
អ្នកតាមដានប្រហែល ៧៦,០០០ នាក់ នៃគណនីរបស់លោក Morrison ត្រូវបានប្រកាសថា ទំព័រនេះត្រូវបានប្ដូរទៅជា «ជីវភាពថ្មីរបស់ពលរដ្ឋអូស្ត្រាលីដើមកំណើតចិន» ក្នុងគ្រាដែលរូបតំណាងក៏ត្រូវបានផ្លាស់ប្ដូរ អមជាមួយនឹងអក្សរដែលសរសេរថា «ផ្ដល់ព័ត៌មានអំពីជីវភាពដល់ជនជាតិចិន នៅ អូស្ត្រាលី»។
តំណាងរាស្ត្រអូស្ត្រាលី James Paterson ដែលជាប្រធានគណៈកម្មការចម្រុះផ្នែកចារកម្ម និងសន្តិសុខ នៅសភាអូស្ត្រា យល់ថា ទីក្រុងប៉េកាំង កំពុងមានបំណង «ធ្វើការត្រួតពិនិត្យ ចាប់ពិរុទ្ធនៅក្រៅព្រំដែន និងលូកដៃចូលក្នុងសង្គមប្រជាធិបតេយ្យរបស់យើង»៕