Skip to content

ឥណ្ឌូណេស៊ី ដាក់សំណើ «បង្កើត​អង្គការ​សុខភាព​សកល» ថ្មី ជំនួស WHO

ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Widodo ថ្លែងថា WHO នៅមានកម្រិត និង​ចង់​ជំរុញឱ្យមាន​ការបង្កើត​ស្ថាប័ន​សុខាភិបាល​សកល​ថ្មី​មួយ នៅពេល​ប្រទេស​នេះ​កាន់កាប់​កៅអី​ប្រធាន G២។

នៅក្នុង​វេទិកា​សេដ្ឋកិច្ច​ទិ​ភព​លោក (WEF) កាលពី​ថ្ងៃទី ២០ មករា ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក Joko Widodo បាន​ថ្លែង​អំពី​គម្រោង​បង្កើត​ស្ថាប័ន​សុខាភិបាល​សកល​ថ្មី ដើម្បី​បង្កើន​សមត្ថភាព «ប្រឆាំងនឹង​បញ្ហា​ពាក់ព័ន្ធ​នឹង​សុខាភិបាល» របស់​ពិភពលោក និង​ជួយ​ឱ្យ​ប្រព័ន្ធ​សុខាភិបាល​សកល​ប្រកបដោយ​សមាហរណកម្ម និង​ប្រតិ​កម្មបាន​លឿន​ជាង​មុន។

«ភារកិច្ច​របស់​ស្ថាប័ន​ថ្មី​គឺ​ប្រមូល​ធនធាន​ផ្នែក​សុខាភិបាល​ពិភពលោក ក្នុងនោះ​មាន​ជំនួយ​សម្រាប់​ករណី​បន្ទាន់​ផ្នែក​សុខាភិបាល ការទិញ​វ៉ាក់សាំង ថ្នាំ និង​សម្ភារៈ​វេជ្ជសាស្ត្រ» ប្រធានាធិបតី​ឥណ្ឌូណេស៊ី បាន​ថ្លែង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត។

លោក Widodo ឱ្យដឹងថា អង្គការ​សុខភាព​ពិភពលោក (WHO) បានបង្ហាញ​នូវ​សមត្ថភាព​ដែលមាន​កម្រិត​នៅពេល​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ-១។ លោក​បន្ថែមថា កម្មវិធី​សហការ​ផ្នែក​សុខាភិបាល​សកល​នាបច្ចុប្បន្ន ក្នុងនោះ​មាន​ទាំង​ការប្រឹងប្រែង​ក្នុងការ​បែងចែក​វ៉ាក់សាំង​ជាដើម គឺមាន​លក្ខណៈ​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។

លោក Widodo សង្ឃឹមថា ស្ថាប័ន​ថ្មី​នេះ​នឹង​ជួយ​កសាង​នូវ​ដំណើរការ​នៃ​ស្ដង់ដា​នៅក្នុង​សកម្មភាព​នានា​ដូចជា ការធ្វើដំណើរ​ឆ្លង​ប្រទេស ការបង្កើន​សមត្ថភាព​ផលិត​វ៉ាក់សាំង និង​សម្ភារៈ​វេជ្ជសាស្ត្រ​ជាដើម។

ប្រធានាធិបតី​ឥណ្ឌូណេស៊ី ក៏បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេសធំៗក្នុង​ពិភពលោក ជួយ​ដល់​គំនិត​ផ្ដួចផ្ដើម​នេះ និង​សម្រេចបាន​នូវ​កិច្ចព្រមព្រៀង​នៅក្នុង​អំឡុងពេល ឥណ្ឌូណេស៊ី ធ្វើជា​ប្រធាន G២។ «ការចំណាយ​ប្រាកដជា​ទាប​ជាង​ឆ្ងាយ ធៀប​នឹង​ការខូចខាត​ដែល​ពិភពលោក​ត្រូវ​ទទួលរង ព្រោះតែ​ប្រព័ន្ធ​សុខាភិបាល​សកល​អន់​ខ្សោយ» លោក Widodo សង្កត់ធ្ងន់​ដូច្នេះ។

ឥណ្ឌូណេស៊ី ធ្វើជា​ប្រធាន​ប្ដូរ​វេន G២០ ដំបូង​ក្នុងឆ្នាំនេះ ហើយ​គោលដៅ​ដែល​ត្រូវបាន​ដាក់ចេញ នោះ​គឺ​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​វិបត្តិ​សុខភាព​សកល៕

Leave a Reply

Your email address will not be published. Required fields are marked *