រដ្ឋាភិបាលយោធាមីយ៉ានម៉ា កាត់ទោសប្រហារជីវិតចំពោះអតីតតំណាងរាស្ត្ររបស់បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ របស់ លោកស្រី Suu Kyi ក្រោមបទចោទ «ភេរវកម្ម»។
«Phyo Zeyar Thaw ដែលជាសមាជិករបស់បក្សសម្ព័ន្ធជាតិប្រជាធិបតេយ្យ (NLD) ត្រូវបានកាត់ទោសប្រហារជីវិតទៅតាមច្បាប់ប្រឆាំងភេរវកម្ម។ បុគ្គលរូបនេះត្រូវបានចាប់ខ្លួននៅក្នុងផ្ទះនៅឯទីក្រុង Yangon ដោយមានការសហការពីពលរដ្ឋដែលមានមនសិការ» អាជ្ញាធររបស់រដ្ឋាភិបាលយោធាមីយ៉ានម៉ា ប្រកាសកាលពីថ្ងៃទី ២១ មករាដូច្នេះ។
Kyaw Min Yu ដែលជាសកម្មជនប្រជាធិបតេយ្យមួយរូបនៅ ប្រទេសមីយ៉ានម៉ា ក៏ត្រូវបានតុលាយោធាកាត់ទោសប្រហារជីវិតផងដែរ។
លោក Phyo Zeyar Thaw មានឈ្មោះផ្លូវការថា Maung Kyaw បានជាប់ឆ្នោតជា សមាជិកសភាមីយ៉ានម៉ា កាលពីឆ្នាំ ២០១៥ ក្នុងនាមជាតំណាងរាស្ត្រនៃបក្ស NLD របស់ទីប្រឹក្សារដ្ឋ លោកស្រី Aung San Suu Kyi។ លោកត្រូវបានចោទប្រកាន់ថា បានដឹកឱ្យការវាយប្រហារលើកងកម្លាំងរបស់រដ្ឋាភិបាលយោធា ក្នុងនោះក៏មានករណីផ្ទុះអាវុធនៅក្នុងរថភ្លើងមួយខ្សែនៅ Yangon កាលពីខែហីហា ២០២១ បណ្ដាលឱ្យប៉ូលិស ៥ នាក់ បាត់បង់ជីវិត។
មីយ៉ានម៉ា បានធ្លាក់នៅក្នុងភាពវឹកវរ បន្ទាប់ពីកងទ័ពប្រទេសនេះ បានធ្វើរដ្ឋប្រហារ ចាប់ខ្លួនលោកស្រី Aung San Suu Kyi ក៏ដូជាប្រធានាធិបតី រួមនឹងសមាជិករដ្ឋាភិបាលជាច្រើនរូប និងឡើងកាន់អំណាចចាប់ពីខែកុម្ភៈ ២០២១។ បាតុកម្មជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់នៅ ហើយក៏បានក្លាយជាអំពើហិង្សា និងការតស៊ូប្រដាប់អាវុធ ប្រឆាំងនឹងកម្លាំងរដ្ឋប្រហារ៕