Skip to content

រថយន្ត​ដឹក​គ្រាប់មីន ផ្ទុះ​យ៉ាង​សាហាវ កម្ទេច​ផ្ទះសម្បែង​ជាង ៥០០ ខ្នង និង​សម្លាប់​មនុស្ស​ជាង ១០ នាក់

(ហ្គា​ណា)-រថយន្ត​ដឹក​គ្រាប់មីន​បំបែក​ថ្ម ១ គ្រឿង បាន​ប៉ះទង្គិច​នឹង​ម៉ូតូ ១ គ្រឿង នៅ​ទីក្រុង Bogoso បង្កឱ្យមាន​ប​ន្ទុះ​យ៉ាង​មហិមា បំផ្លាញ​ផ្ទះសម្បែង​ជាង ៥០០ ខ្នង និង​សម្លាប់​មនុស្ស​យ៉ាងតិច ១៧ នាក់។

ហេតុការណ៍​ផ្ទុះ​នេះ​កើតឡើង​នៅវេលា​ថ្ងៃត្រង់ នៃ​ថ្ងៃទី ២០ មករា ២០២២ នៅក្នុង​តំបន់ Apiate ក្បែរ​ទីក្រុង​រ៉ែ Bogoso មាន​ចម្ងាយ​ពី រដ្ឋធានី Accra របស់ ប្រទេស​ហ្គា​ណា ប្រហែល ៣០០ គីឡូ​ម៉ែ​ទ្រ ទៅ​ទិស​ខាងលិច។ ស​ក្សី​នៅ​កន្លែងកើតហេតុ​ឱ្យដឹងថា ករណី​ផ្ទុះ​នេះ​បាន​កើតឡើង​បន្ទាប់ពី​រថយន្ត​ដឹក​មីន បាន​បុក​ម៉ូតូ ១ គ្រឿង។

Isaac Dsamani ដែលជា​អ្នកគ្រប់គ្រង​ក្នុង​តំបន់ បានឱ្យដឹងថា បាន​រកឃើញ​សាកសព​ជនរងគ្រោះ​ប្រហែល ១៧ នាក់ ក្រោយ​ការផ្ទុះ​នេះ។ ចំណែក​ក្រុមមន្ត្រី​សុខាភិបាល​វិញ បាន​និយាយថា យ៉ាងហោចណាស់​មាន​មនុស្ស ៥៧ នាក់ ត្រូវបាន​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ក្នុង​តំបន់។

អនុប្រធាន​អង្គភាព​ទប់ទល់​នឹង​គ្រោះមហន្តរាយ​ជាតិ របស់ ប្រទេស​ហ្កា​ណា Seji Saji Amedonu ថ្លែងថា ផ្ទះ​ជាង ៥០០ ខ្នង ត្រូវបាន​កម្ទេច​ឱ្យ​រាប​ដល់​ដី ដោយសារតែ​ហេតុការណ៍​ដ៏​អាក្រក់​នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *