សារព័ត៌មានអន្តរជាតិនានា បានជ្រើសរើសរូបថតជាច្រើនសន្លឹកដែលទាក់ទាញចំណាប់អារម្មណ៍បំផុតក្នុងឆ្នាំនេះ ដោយរូបភាពទាំងនោះបង្ហាញអំពីអំណាចរបស់ធម្មជាតិ ឬផលវិបាកនៃសង្គ្រាម និងជំងឺរាតត្បាត។
ដូនជី Ann Roza លុតជង្គង់នៅចំពោះមុខកងកម្លាំងសន្តិសុខនៅក្នុងបាតុកម្មប្រឆាំងរដ្ឋប្រហារយោធាក្នុងទីក្រុង Myitkyina រដ្ឋ Kachin ភាគខាងជើងប្រទេស មីយ៉ានម៉ា កាលពីថ្ងៃទី ៨ មីនា ដើម្បីសុំឱ្យប៉ូលិសឈប់ប្រើអំពីហិង្សាមកលើក្រុមបាតុករ។
ប៉ូលិស ២ នាក់ ក៏បានលុតជង្គង់ និងនិយាយថា ពួកគេត្រូវធ្វើដូច្នេះដើម្បីទប់ស្កាត់បាតុកម្ម។ ការប៉ះទង្គិចគ្នារវាងបាតុករ និងប៉ុលិស ដែលកើតឡើងដោយសាររដ្ឋប្រហារយោធានៅ មីយ៉ានម៉ា ត្រូវបានគេជឿថា បានឆក់យកជីវិតមនុស្សជាង ១,០០០ នាក់។
គំនរឧសជាច្រើនត្រូវបានគេរៀបចំសម្រាប់បូជាសពអ្នកជំងឺកូវីដ-១៩ នៅរដ្ឋធានី ញូវ ដែលី នៃប្រទេស ឥណ្ឌា កាលពីខែមេសា នៅពេលប្រទេសនេះរងការវាយលុកពី កូវីដ-១៩ ប្រភេទ ដេលតា។
ពន្លឺព្រះចន្ទ ចាំងមកលើទូកឈើតូចមួយគ្រឿងដែលដឹកជនចំណាកស្រុក ១៧ នាក់ ដែលកំពុងរង់ចាំជំនួយនៅលើលម្ហសមុទ្រ Lampedusa នៃប្រទេស អ៊ីតាលី កាលពីខែកក្កដា។
ផ្ទះមួយខ្នងត្រូវបានផេះរបស់ភ្នំភ្លើងគ្របដណ្ដប់ស្ទើរជិតពីលើ។ រូបភាពនេះត្រូវបានថតនៅលើកោះ La Palma ក្នុងប្រជុំកោះ Canary របស់ប្រទេស អេស្ប៉ាញ កាលពីខែតុលា។
ប៉ូលិសចាប់ខ្លួនស្ត្រីម្នាក់ដែលបានចូលរួមធ្វើបាតុកម្មនៅទីក្រុង ឡុងដ៍ នៃចក្រភពអង់គ្លេស ក្រោយកើតមានករណីជនរងគ្រោះឈ្មោះ Sarah Everard ត្រូវមន្ត្រីប៉ូលិសម្នាក់ដែលស្លៀកពាក់ស៊ីវិល ចាប់ខ្លួន និងសម្លាប់ចោល។
អ្នកនេសាទម្នាក់កំពុងឱ្យចំណីដល់ត្រីឆ្លាមបាឡែន (Whale shark) នៅឯតំបន់ Tan-Awan នៃប្រទេស ហ្វ៊ីលីពីន កាលពីខែកញ្ញា ឆ្នាំ ២០២១។
ភៀវទេសចរណ៍កំពុងទស្សនាកម្អែភ្នំភ្លើង នៅ អ៊ីស្លាង់ កាលពីខែមេសា។ រូបភាពនេះត្រូវបានថតក្នុងគ្រាដែលមាត់ភ្នំភ្លើងទី ២ ចាប់ផ្ដើមបង្ហាញរូបរាង។
សមាជិករបស់កងជីវពល តាលីបង់ កំពុងសូត្រធម៌នៅឯព្រលានយន្តហោះអន្តរជាតិ Hamid Karzai ក្នុងរដ្ឋធានី កាប៊ុល កាលពីយប់ថ្ងៃទី ២៨ សីហា ជិតកន្លះខែបន្ទាប់ពីក្រុមនេះបានចូលកាន់កាប់ អាហ្វហ្គានីស្ថាន ជាថ្មី។ នៅខាងក្រៅព្រលានយន្តហោះ កាលណោះគឺជាទិដ្ឋភាពដ៏ច្របូកច្របល់ នៅពេលមនុស្សរាប់ពាន់នាក់ព្យាយាមចូលទៅខាងក្នុងព្រលានយន្តហោះដើម្បីមានឱកាសចាកចេញពីប្រទេស។
ជនចំណាកស្រុកម្នាក់ (ស្ដាំ) កំពុងត្រូវបានបុគ្គលិកកាកបាទក្រហមរបស់ប្រទេស អេស្ប៉ាញ លួងលោម លើកទឹកចិត្ត កាលពីខែឧសភា។ រូបថតនេះត្រូវបានផ្ដិតយកនៅឯតំបន់ក្បែរព្រំដែនជាប់នឹងប្រទេស ម៉ារ៉ុក នៅលើឆ្នេរសមុទ្រ មេឌីទែរ៉ាណេ។ ក្នុងរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ១៧ និង ១៨ ឧសភា មនុស្សជាង ៨,០០០ នាក់ បានឆ្លងកាត់តំបន់នេះ នៅក្នុងដំណើរភៀសខ្លួនទៅ អឺរ៉ុប។
សេះ ១ ក្បាល ត្រូវបានកងទ័ពរបស់ប្រទេស ស្វ៊ីស ដឹកតាមយន្តហោះកាលពីខែមេសា។