កងកម្លាំងជួយសង្គ្រោះបន្ទាន់របស់ សហរដ្ឋអាម៉េរិក កំពុងរត់ប្រណាំងនឹងពេលវេលានៅក្នុងការជួយសង្គ្រោះជីវិតមនុស្សដែលរងគ្រោះដោយសារខ្យល់កំបុតត្បូង ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ជាង ៨០ នាក់ នៅក្នុងរដ្ឋចំនួន ។
រដ្ឋ Kentucky គឺជាកន្លែងដែលរងគ្រោះមហន្តរាយធ្ងន់ធ្ងរបំផុត បន្ទាប់ពីមានខ្យល់កំបុតត្បូងប្រមាណ ៣០ ករណី បានវាយប្រហារទៅលើរដ្ឋចំនួន ៦ របស់ អាម៉េរិក ដែលរួមមាន រដ្ឋ Arkansas, Illinois, Kentucky, Missouri, Tennessee និងរដ្ឋ Mississippi កាលពីចុងសប្ដាហ៍មុន។
ក្រុមមន្ត្រីអាម៉េរិក បច្ចុប្បន្ន បានឱ្យដឹងថា មនុស្សជាង ៨០ នាក់ បានស្លាប់ដោយសារខ្យល់កំបុតត្បូង ប៉ុន្តែ តួលេខនេះអាចកើនឡើងដល់ជាង ១០០ នាក់ នៅពេលបញ្ចប់យុទ្ធនាការជួយសង្គ្រោះ។
អភិបាលរដ្ឋ Kentucky លោក Andy Beshear បានហៅខ្យល់កំបុតត្បូងនេះថាជា «គ្រោះអាក្រក់បំផុត សាហាវបំផុត និងបង្កការស្លាប់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ» នេះ។
ប្រធានាធិបតី ចូ បៃដិន ក៏បានថ្លែងថា នេះអាចជាគ្រោះធម្មជាតិខ្យល់កំបុតត្បូងធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ សហរដ្ឋអាម៉េរិក។
កងកម្លាំងជួយសង្គ្រោះកំពុងតែញាប់ដៃញាប់ជើងជួយដល់ប្រជាជនបន្ទាប់ពីគ្រោះធម្មជាតិនេះបានធ្វើឱ្យផ្ទះសម្បែង ឃ្លាំងទំនិញជាដើម ត្រូវខូចខាតទាំងស្រុង៕