
កាលពីថ្ងៃទី ៧ ធ្នូ ទស្សនាវដ្ដី Forbes របស់ សហរដ្ឋអាម៉េរិក បានប្រកាសបង្ហាញបញ្ជីឈ្មោះប្រចាំឆ្នាំស្ដីពីស្ត្រី ១០០ រូប ដែលមានអំណាចបំផុតលើពិភពលោក។ ក្នុងបញ្ជីឈ្មោះនោះ រួមមានទាំង CEO, អ្នកជំនួញ, ថ្នាក់ដឹកនាំប្រទេស, សប្បុរសជន។ល។
មហាសេដ្ឋិនី MacKenzie Scott បានចូលមកគ្រប់គ្រង «តំណែង» ស្ត្រីដែលមានអំណាចជាងគេក្នុងពិភពលោក ជំនួសអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel នៅក្នុងបញ្ជីរបស់ទស្សនាវដ្ដី Forbes។ ខាងក្រោមនេះគឺជាបញ្ជីឈ្មោះស្ត្រីមួយចំនួនដែលមានអំណាចបំផុតក្នុងពិភពលោក និងត្រូវបានគេស្គាល់ច្រើន៖
១-លោកស្រី MacKenzie Scott

-អតីតភរិយារបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos
-ទ្រព្យបច្ចុប្បន្ន៖ ៥៩.២ ពាន់លានដុល្លារអាម៉េរិក
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ១
២-លោកស្រី Melinda French Gates
-សហប្រធាននៃមូលនិធិ Bill & Melinda Gates Foundation
-ទ្រព្យបច្ចុប្បន្ន៖ ៦.១ ពាន់លានដុល្លារ
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ៥
៣-លោកស្រី Abigail Johnson
-CEO របស់ Fidelity Investments
-ទ្រព្យបច្ចុប្បន្ន៖ ២៥ ពាន់លានដុល្លារអាម៉េរិក
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ៦
៤-លោកស្រី Safra Catz
-CEO របស់ Oracle
-ទ្រព្យបច្ចុប្បន្ន៖ ១.៧ ពាន់លានដុល្លារអាម៉េរិក
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ១៩
៥-លោកស្រី Oprah Winfrey
-ផលិតការិនីទូរទស្សន៍
-ទ្រព្យបច្ចុប្បន្ន៖ ២.៦ ពាន់លានដុល្លារអាម៉េរិក
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ២៣
៦-លោកស្រី Laurence Powell Jobs
-ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Emerson Collective
-ទ្រព្យបច្ចុប្បន្ន៖ ១៧.១ ពាន់លានដុល្លារអាម៉េរិក
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ៣២
៧-លោកស្រី Sheryl Sandberg
-COO របស់ Facebook
-ទ្រព្យបច្ចុប្បន្ន៖ ១.៨ ពាន់លានដុល្លារអាម៉េរិក
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ៣៦
៨-លោកស្រី Gina Rinehart
-ប្រធានក្រុមហ៊ុន Hancock Prospecting
-ទ្រព្យបច្ចុប្បន្ន៖ 2២១.៦ ពាន់លានដុល្លារអាម៉េរិក
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ៤៤
៩-លោកស្រី Judy Faulkner
-ស្ថាបនិក និងជា CEO របស់ Epic Systems
-ទ្រព្យបច្ចុប្បន្ន៖ ៦.៤ ពាន់លានដុល្លារអាម៉េរិក
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ៦៤
១០-តារាចម្រៀង Rihanna (Robyn Fenty)
-ស្ថាបនិករបស់ Fenty Beauty
-ទ្រព្យបច្ចុប្បន្ន៖ ១.៧ ពាន់លានដុល្លារអាម៉េរិក
-ចំណាត់ថ្នាក់ក្នុងបញ្ជី៖ ៦៨
