Skip to content

(វីដេអូ)-យន្ត​ហោះ​ជួប​ឧបទ្ទវ​ហេតុ​បែក​កង់​ អ្នក​ដំណើរ​​​រាប់​សិប​នាក់​ នាំ​គ្នា​ចុះ​ជួយ​រុញ​

(នេប៉ាល់)-អ្នក​ដំណើរ​នាំ​គ្នា​ជួយ​រុញ​យន្ត​ហោះ​របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ Tara Air ដែល​បាន​បែក​កង់​ បន្ទាប់​ពី​បាន​ចុះ​ចត​លើ​ព្រលាន​យន្ត​ហោះ​ Bajura។

យន្ត​ហោះ​ 9N AVE របស់​ក្រុម​ហ៊ុន​អាកាស​ចរណ៍ Tara Air បាន​បែក​កង់​កាលពីថ្ងៃទី ១​ ធ្នូ និង​ធ្វើ​ឱ្យ​ស្ទះ​ផ្លូវ​រត់​។ វីដេអូ​ដែល​ថត​បាន​សកម្ម​ភាព​ បង្ហាញ​ថា អ្នក​ដំណើរ​ប្រហែល​ ២០ នាក់ រួមនឹង​ក្រុម​សន្តិសុខ​ បាន​នាំ​គ្នា​ជួយ​រុញ​យន្ត​ហោះ​​​ចេញពី​ផ្លូវ​រត់​។ វីដេអូ​នេះ​ ក្រោយ​មក​ក៏ត្រូវ​បាន​គេ​ចែក​រំលែក​ពេញ​បណ្ដាញ​សង្គម​ ជាមួយ​នឹង​មតិ៖ «ប្រហែល​មាន​តែ​នៅ​ នេប៉ាល់ ប៉ុណ្ណោះ»។

​តំណាង​របស់​ក្រុម​ហ៊ុន​អាកាសចរណ៍​ Yeti Airlines ដែល​សហការ​ជាមួយ​ Tara Air បាន​ឱ្យ​ដឹង​ថា គ្រា​នោះ​ ខាង​អាកាស​យានដ្ឋាន​ មិន​ទាន់​មាន​ឧបករណ៍​សម្រាប់​អូស​យន្ត​ហោះ​​ដែល​បែក​កង់​ចេញពី​ផ្លូវ​រត់​ ដូច្នេះ​ហើយ​ត្រូវ​ពឹង​អ្នក​ដំណើរ​ឱ្យ​ជួយ​រុញ​។

យន្ត​ហោះ​ខាងលើ​ ក្រោយ​មក​ក៏​ត្រូវ​បាន​យក​ចេញពី​ផ្លូវ​រត់​ដោយ​សុវត្ថិភាព​ ជួយ​ឱ្យ​យន្ត​ហោះ​ផ្សេង​ៗ​ចុះ​ចត​បាន​ស្រួល​។ Yeti Airlines និយាយ​ថា កង់​យន្ត​ហោះ​ដែល​បែក​នោះ ត្រូវ​បាន​ប្ដូរ​ភ្លាម​ៗ​ ហើយ​វា​ដំណើរ​ការ​ដូច​ធម្មតា​៕

Leave a Reply

Your email address will not be published. Required fields are marked *