ឧបទ្ទវហេតុអគ្គិភ័យមួយបានកើតឡើងនៅលើកប៉ាល់ដឹកឧសមួយគ្រឿងដែលកំពុងស្ថិតនៅលើលម្ហសមុទ្រនៅក្នុងតំបន់ Gothenburg នៃឆ្នេរភាគខាងលិច របស់ ប្រទេសអ៊ុយអែត កាលពីថ្ងៃទី ៥ ធ្នូ (ម៉ោងក្នុងស្រុក)។ ក្រោយរយៈពេល ២៤ ម៉ោង អគ្គិភ័យនេះនៅតែមិនទាន់ត្រូវបានគ្រប់គ្រង។
អង្គភាពប្រតិកម្មរហ័សផ្នែកស៊ីវិលរបស់ ស៊ុយអែត (MSB) បានបញ្ជូនឧទ្ធម្ភាគចក្រ ២ គ្រឿង ទៅកាន់កន្លែងកើតហេតុ ក្នុងគ្រាដែលសមត្ថកិច្ចចម្រុះ ក្នុងនោះមានកងកម្លាំងល្បាតឆ្នេរ ក៏បានចូលរួមពន្លត់អគ្គិភ័យនេះ។
ប្រកាសរបស់ MSB ឱ្យដឹងថា ឧសនៅលើកប៉ាល់ បានឆាបឆេះ និងពិបាកពន្លត់ បើទោះជាកប៉ាល់មិនទាន់បានឆេះ។ កប៉ាល់មានផ្ទុកប្រេងឥន្ធនៈច្រើន ហើយ MSB ក៏បានត្រៀមរួចរាល់សម្រាប់ទប់ទល់នឹងករណីបែកធ្លាយប្រេង។
អ្នកនាំពាក្យមួយរូបរបស់កងកម្លាំងការពារឆ្នេរ បាននិយាយថា៖ «មិនទាន់អាចនិយាយបានថា អគ្គិភ័យត្រូវបានគ្រប់គ្រងនៅឡើយ ប៉ុន្តែ យ៉ាងហោចណាស់ក៏អណ្ដាតភ្លើងលែងឆេះរាលដាលតទៅទៀត»។ ការជួយសង្គ្រោះអាចនឹងត្រូវចំណាយពេលច្រើនថ្ងៃ។
សារព័ត៌មាន TT News របស់ ប្រទេសស៊ុយអែត បានរាយការណ៍ថា កប៉ាល់ដែលដោតទង់ជាតិ Liberia និងមាននាវិកសរុបចំនួន ១៧ នាក់នេះ មានឈ្មោះ ថា Almirante Storni៕