Skip to content

អាចម៍ផ្កាយ​ខ្នាត​យក្ស​មួយ​ដុំ​ទៀត កំពុង​ហោះ​សំដៅ​មកកាន់​ផែនដី!

បើសិនជា​អាចម៍ផ្កាយ​នេះ ហោះ​មក​បុក​ចំ​ភពផែនដី​មែន នោះ​វា​នឹង​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ គឺ​សាហាវ​ជា​គ្រាប់បែក​នុយ​ក្លេ​អែរ​ទៅទៀត។

ពិភព​ផែនដី​នៅតែ​បន្ត​ទទួលរង​ការគំរាមកំហែង​ពី​បណ្ដា​ដុំថ្ម​អវកាស ហើយ​ក្នុង​ខែ​នេះ​នឹងមាន​អាចម៍ផ្កាយ​មួយ​ដុំ​ទៀត ហោះ​កាត់​ផែនដី។ វា​មាន​ឈ្មោះថា ២០១៨ AH។

អាចម៍ផ្កាយ​មួយ​ដុំ​នេះ​មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​បូជនីយដ្ឋាន​វ៉ា​ស៊ី​ង​តោន (Washington Monument) និង​ហោះ​កាត់មុខ​ផែនដី​នៅក្នុង​ខែធ្នូ នេះ​បើតាម​ប្រព័ន្ធ​តាមដាន​អាចម៍ផ្កាយ​របស់​អង្គការ​អវកាស​អាម៉េរិក (NASA)។

NASA បាន​ព្យាករ​ថា បើសិនជា​បុក​ចំ​ផែនដី អាចម៍ផ្កាយ​នេះ​អាច​បង្ក​មហន្តរាយ​ធំ​ជាង​ឆ្ងាយ ធៀប​នឹង​ការផ្ទុះ​គ្រាប់បែក​នុយ​ក្លេ​អែរ​មួយ​គ្រាប់។ ប៉ុន្តែ រឿងនេះ​មិនអាច​កើតឡើង​ឡើយ ព្រោះថា គន្លង​គោចរ​បច្ចុប្បន្ន​របស់​វា នឹងធ្វើ​ឱ្យ​វា​មាន​គម្លាត​ពី​ផែនដី​ប្រមាណ ៤.៥ លាន​គីឡូម៉ែត្រ នៅពេល​វា​ហោះ​មក​ក្បែរ​បំផុត។ រយៈ​ចម្ងាយ​នេះ​ស្មើនឹង ១២ ដង ធៀប​នឹង​រយៈ​ចម្ងាយ​ពី​ផែនដី ទៅ​ព្រះ​ចន្ទ។

បើសិនជា​អាចម៍ផ្កាយ​នេះ ហោះ​មក​បុក​ចំ​ភពផែនដី​មែន នោះ​វា​នឹង​បង្ក​មហន្តរាយ​ធ្ងន់ធ្ងរ គឺ​សាហាវ​ជា​គ្រាប់បែក​នុយ​ក្លេ​អែរ​ទៅទៀត។

យ៉ាងនេះ​ក្ដី អាចម៍ផ្កាយ​នេះ​ក៏​ធ្លាប់បាន​ហោះ​កាត់មុខ​ផែនដី​ក្នុង​រយៈ​ចម្ងាយ​ជិត​ផងដែរ​កាលពី​អតីតកាល។ ឆ្នាំ ២០១៨ វា​ធ្លាប់​ហោះ​មក​ក្បែរ​ផែនដី​ក្នុង​គម្លាត​ជិត ៣ សែន​គីឡូម៉ែត្រ ដែល​គម្លាត​នេះ​ជិត​ជាង​រយៈ​ចម្ងាយ​ពី​ព្រះ​ចន្ទ មក​ផែនដី៕

Leave a Reply

Your email address will not be published. Required fields are marked *