Skip to content

សូរ្យគ្រាស​ទាំង​ស្រុង​តែ​មួយ​គត់​ក្នុង​ឆ្នាំ​ ២០២១ ជិត​កើត​ឡើង​ហើយ

ទីភ្នាក់​ងារ​អវកាស​អាម៉េរិក (NASA) បាន​ឱ្យ​ដឹង​ថា សូរ្យគ្រាស​ទាំង​ស្រុង​តែ​មួយ​គត់​ក្នុង​ឆ្នាំ​នេះ​នឹង​កើត​ឡើង​នៅ​ក្នុង​ថ្ងៃទី ៤ ធ្នូ ប៉ុន្តែ គួរ​ឱ្យ​ស្ដាយ​ បាតុភូត​នេះ​អាច​ត្រូវ​បាន​មើល​ឃើញ​តែ​នៅ​ក្នុង​តំបន់​ប៉ូល​ខាង​ត្បូង​ប៉ុណ្ណោះ​។

បាតុភូត​សូរ្យគ្រាសនេះ​​​នឹង​ឡើង​ដល់​ចំណុច​កំពូល​នៅ​វេលា​ម៉ោង​ប្រហែល​ ១៤៖៣៣​ នាទី ថ្ងៃទី ៤ ធ្នូ (ម៉ោង​នៅ​ភ្នំពេញ) សម្រាប់​អ្នក​រស់​នៅ​ក្បែរ​ជាយ​ផ្ទាំង​ទឹកកក​ Ronne នៅ​ប៉ូល​ខាង​ត្បូង​។ ប្រជាជន​ក្នុងតំបន់​ខ្លះ​នៅ​ប៉ូល​ខាង​ត្បូង​ អាច​តាមដាន​ព្រឹត្តិការណ៍​សូរ្យគ្រាស​មួយ​ចំហៀង​។

ព្រឹត្តិការណ៍​សូរ្យគ្រាស​ទាំង​ស្រុង​បន្ទាប់​នឹង​កើត​ឡើង​នៅ​ថ្ងៃទី ៨ មេសា ២០២៤ និង​អាច​មើល​ឃើញ​ពី​តំបន់​​ជា​ច្រើន​នៅ កាណាដា ម៉ិកស៊ិក និង សហរដ្ឋ​អាម៉េរិក​។

អ្នក​រស់​នៅ​ក្បែរ​ជាយ​ផ្ទាំង​ទឹកកក​ Ronne នៅ​ប៉ូល​ខាង​ត្បូង​ ទើប​អាចមើល​ឃើញ​បាតុភូត​នេះ

បាតុភូត​សូរ្យ​គ្រាស​កើត​ឡើង​នៅ​ពេល​ ព្រះចន្ទ​គោចរ​ដល់​ចន្លោះ​ផែន​ដី​ និង​ព្រះអាទិត្យ​ ពេល​នោះ ស្រមោល​របស់​ព្រះចន្ទ​គ្រប​ដណ្ដើប​លើ​ផែនដី​។ ក្នុង​បាតុភូត​សូរ្យ​គ្រាស​ទាំង​ស្រុង​ ទាំង​ផែនដី ព្រះចន្ទ និង​ព្រះអាទិត្យ​ ត្រូវ​តែ​ស្ថិត​នៅ​លើ​បន្ទាត់​ត្រង់​។ ព្រះអាទិត្យ​ត្រូវ​បាន​បាំង​ដោយ​ព្រះចន្ទ នៅ​ពេល​គេ​មើល​ពី​ផែនដី​៕

Leave a Reply

Your email address will not be published. Required fields are marked *