សម្តេចតេជោ ហ៊ុន សែន និង នាយករដ្ឋមន្ត្រី ផនខាំ វីផាវ៉ាន់ បានជួបពិភាក្សាគ្នាស៊ីជម្រៅ លើវិស័យនយោបាយ ការពារជាតិ និងសន្តិសុខ ពាណិជ្ជកម្ម និងការវិនិយោគ ការតភ្ជាប់តាមផ្លូវគោក និងអាកាស ថាមពល ទេសចរណ៍ ការអប់រំ និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១។
ជំនួបនេះត្រូវបានធ្វើឡើងនៅក្នុងដំណើរទស្សនកិច្ចមកកាន់ កម្ពុជា ចាប់ពីថ្ងៃទី ២៩-៣០ វិច្ឆិកា របស់ នាយករដ្ឋមន្ត្រីឡាវ ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) តបតាមការអញ្ជើញរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា។
នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ព្រមទាំងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ។ ភាគីទាំងពីរ ក៏បានឯកភាពគ្នាលើចំណុចជាច្រើនផងដែរ។
សេចក្ដីលម្អិត សូមអានសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃទស្សនកិច្ចផ្លូវការរបស់ នាយករដ្ឋមន្ត្រី នៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅ កម្ពុជា ដូចខាងក្រោម៖