Skip to content

តុលាការ​រាំងខ្ទប់​បទបញ្ជា​របស់​ប្រធានាធិបតី​អាម៉េរិក ដែល​តម្រូវឱ្យ​បុគ្គលិក​ពេទ្យ ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ-១៩

ចៅក្រម​មួយរូប​បាន​រាំងខ្ទប់​បទបញ្ជា​របស់​លោក ចូ បៃ​ដិ​ន ដែល​តម្រូវឱ្យ​បុគ្គលិក​សុខាភិបាល​នៅក្នុង​រដ្ឋ​ចំនួន ១០ ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ បន្ទាប់ពី​រដ្ឋ​ទាំងនេះ​ដាក់ពាក្យ​ប្ដឹង​អាជ្ញាធរ​របស់​ប្រធានាធិបតី។

រដ្ឋ Missouri, Nebraska, Arkansas, Kansas, Iowa, Wyoming, Alaska, Nam Dakota, Dakota ខាងជើង និង រដ្ឋ New Hampshire កាលពី​ពាក់​កណ្ដាលខែ​នេះ បានដាក់​ពាក្យ​ប្ដឹង​រដ្ឋបាល​លោក ចូ បៃ​ដិ​ន ឡើង​តុលាការ​សហព័ន្ធ ដោយ​យល់ថា បទបញ្ជា​ដែល​តម្រូវឱ្យ​បុគ្គលិក​សុខាភិបាល​ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ-១៩ គឺជា​រឿង​រំលោភ​រដ្ឋធម្មនុញ្ញ។

ចៅក្រម Matthew Schelp នៃ​តុលាការ​សហព័ន្ធ​ក្នុង​ខណ្ឌ Missouri ខាងកើត កាលពី​ថ្ងៃទី ២៩ វិច្ឆិកា បានប្រកាស​ទទួលយក​សំណើ​តវ៉ា និង​បានសម្រេច​ស្នើឱ្យ​រដ្ឋបាល​របស់លោក បៃ​ដិ​ន ដក​បទបញ្ជា​របស់ខ្លួន។

សេត​វិមាន មិនទាន់មាន​ការអធិប្បាយ​អ្វី​ទាក់ទង​នឹង​ការ​រាំងខ្ទប់​របស់​តុលាការ​សហព័ន្ធ​ចំពោះ​បទបញ្ជា​របស់​ប្រធានាធិបតី នៅឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *