ព្រឹកថ្ងៃទី 22 វិច្ឆិកា (ម៉ោងនៅ កម្ពុជា) ការិយាល័យស្នងការប៉ូលិស Waukesha បានឱ្យដឹងថា មនុស្សចំនួនជាង 20 នាក់ បានរងរបួស នៅពេលរថយន្ត (SUV) មួយគ្រឿង បើកបុករះលើហ្វូងមនុស្សដែលកំពុងចូលរួមព្យុហយាត្រារដូវបុណ្យណូអែល នៅទីក្រុងនៃរដ្ឋ Wisconsin សហរដ្ឋអាម៉េរិក ដែលបានធ្វើឡើងមុននោះ។
ស្នងការប៉ូលិសក្រុង Waukesha លោក Dan Thompson បានបញ្ជាក់ថា រថយន្តជាប់សង្ស័យនៅក្នុងហេតុការណ៍នេះត្រូវបានឃាត់ទុករួចហើយ ដូច្នេះពុំមានការគំរាមកំហែងទៀតទេ។ មុននេះ រថយន្ត SUV ពណ៌ក្រហមមួយគ្រឿង បានបុករះទៅលើហ្វូងមនុស្សដែលកំពុងធ្វើព្យុហយាត្រាណូអែល នៅក្នុងក្រុង។
សមត្ថកិច្ចកំណត់បានអត្តសញ្ញាណជនទាំងឡាយដែលជាប់ទាក់ទិននឹងហេតុការណ៍ខាងលើ ប៉ុន្តែមិនទាន់បានបង្ហើបឱ្យដឹងសេចក្ដីលម្អិតនៅឡើយ ដោយអះអាងថា កំពុងបន្តការស្រាវជ្រាវ។