ជនសង្ស័យ អាយុ 25 ឆ្នាំ ជាពលរដ្ឋអង់គ្លេស ដើមកំណើតសូម៉ាលី បានសម្រុកយ៉ាងលឿនចូលក្នុងវិហារដែលតំណាងរាស្ត្រ David Amess កំពុងជួបជាមួយម្ចាស់ឆ្នោត ហើយដកកាំបិត ចាក់ប្រហារ បណ្ដាលឱ្យតំណាងរាស្ត្ររូបនេះដួលទៅលើដី។
នៅឯវិហារ Belfairs នាទីរួមស្រុក Leigh-on-Sea ក្នុងតំបន់ Essex ក្រុមម្ចាស់ឆ្នោតដែលកំពុងសប្បាយរីករាយ បានប្រែទៅជាតក់ស្លុត នៅពេលបានឃើញហេតុការណ៍នេះ។ ពួកគេបានទូរស័ព្ទហៅប៉ូលិសនៅវេលាម៉ោង 12 និង 05 នាទី។ តំណាងរាស្ត្រ David Amess ត្រូវបានគេបញ្ជាក់ថា បានស្លាប់នៅវេលាម៉ោង 15 នៃថ្ងៃទី 15 តុលា។
ប៉ូលិស Essex បានចាប់ខ្លួនជនដៃដល់នៅកន្លែងកើតហេតុ និងដកហូតអាវុធដែលជននេះបានប្រើប្រាស់។ ជនសង្ស័យត្រូវបានគេស្គាល់អត្តសញ្ញាណថាជាពលរដ្ឋអង់គ្លេស ដើមកំណើតសូម៉ាលី។ សមត្ថកិច្ចបានហៅករណីនេះថាជាអំពើភេរវកម្មដែលមានអង្គការចាត់តាំង ទាក់ទិននឹងលទ្ធិអ៊ីស្លាមជ្រុលនិយម។
តំណាងរាស្ត្រ David Amess ជាអ្នកដែលមានគំនិតប្រឆាំងនឹងអាពាហ៍ពិពាហ៍រវាងមនុស្សភេទដូចគ្នា និងការរំលូតកូន ត្រូវបានគេមើលឃើញថា មានទឹកមុខសប្បាយរីករាយ និងសើចក្អាកក្អាយជាមួយនឹងមនុស្សនៅជុំវិញប្រហែល 15 នាទី មុនពេលត្រូវគេចាក់ប្រហារ។
តំណាងរាស្ត្រ Amess អាយុ 69 ឆ្នាំ បានក្លាយជាសមាជិកសភាជាតិ តំណាងឱ្យទីក្រុង Basildon កាលពីឆ្នាំ 1983។ ចាប់ពីឆ្នាំ 1997 លោកគឺជាតំណាងរាស្ត្រនៃមណ្ឌលបោះឆ្នោត Southend West របស់តំបន់ Essex។
កាលពីដើមឆ្នាំនេះ លោក Amess ធ្លាប់បានថ្លែងរិះគន់ដល់អំពើប្រឆាំងសង្គម និងករណីល្មើសច្បាប់ដែលមានការប្រើប្រាស់កាំបិត៕