ក្រុមទាហានពិសេសរបស់ ប្រទេសកូរ៉េខាងជើង ដោះអាវ សម្ដែងបង្ហាញកម្លាំង និងសមត្ថភាពនៃក្បាច់គុន ក៏ដូចជាការស៊ូទ្រាំជាមួយភាពលំបាកកម្រិតកំពូល នៅក្នុងពិព័រណ៍របស់ប្រទេសនេះ។
សកម្មភាពបង្ហាញសមត្ថភាពពិសេសនេះ ត្រូវបានធ្វើឡើងនៅចំពោះមុខមេដឹកនាំ Kim Jong-un និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។ ក្រុមទាហានពិសេស បង្ហាញសមត្ថភាពកម្រិតកំពូលនេះ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វិស័យការពារជាតិ នៅ រដ្ឋធានីព្យុងយ៉ាង។
ការបង្ហាញកម្លាំងនេះត្រូវបានផ្សាយជាសាធារណៈ បន្ទាប់ពីសុន្ទរកថារបស់មេដឹកនាំ កូរ៉េខាងជើង លោក Kim Jong-un ស្ដីពីសក្ដានុពលក្នុងវិស័យការពារជាតិរបស់ កូរ៉េខាងជើង។