ប្រទេសចិន បង្ហាញយន្តហោះថ្មីៗជាច្រើនប្រភេទ ដូចជាយន្តហោះចម្បាំងអេឡិចត្រូនិក J-16D និង Wz-7 នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍អាកាសចរណ៍ ហ្ស៊ូហៃ (Zhuhai)។
ព្រឹត្តិការណ៍តាំងពិព័រណ៍យន្តហោះចិន «The 13th China International Aviation and Aerospace Exhibition» ឬហៅថា Airshow China 2021 ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងហ្ស៊ូហៃ ខេត្តក្វាងទុង ចាប់ពីថ្ងៃទី 28 កញ្ញា ដល់ 3 តុលា។ នេះគឺជាពិព័រណ៍យន្តហោះធំបំផុតនៅ ប្រទេសចិន ដែលបង្ហាញអំពីអំណាចកាន់តែខ្លាំងក្លានៃទ័ពអាកាសរបស់ប្រទេសនេះ។
យន្តហោះយុទ្ធសាស្ត្រអេឡិចត្រូនិក J-16D ត្រូវបានផលិតឡើងដើម្បីបំពេញភារកិច្ចជាអ្នកបង្កការរំខានដល់ឧបករណ៍អេឡិចត្រូនិករបស់សត្រូវ។ ក្រៅពីJ-16D ប្រទេសចិន ក៏បង្ហាញយន្តហោះថ្មីមួយចំនួន ដូចជាយន្តហោះគ្មានមនុស្សបើក (UAV) យន្តហោះឈ្លបការណ៍ Wz-7 និង UAV ប្រយុទ្ធ CH-6 ជាដើម។
នារីអ្នកបើកបរយន្តហោះចិន ចុះពីលើយន្តហោះចម្បាំង J-10 បន្ទាប់ពីការហោះហើរសម្ដែង បានបញ្ចប់ កាលពីថ្ងៃទី 28 កញ្ញា។
ប្រទេសចិន កំពុងបង្កើនល្បឿនដើម្បីសម្រេចបានគោលដៅនៃការធ្វើទំនើបកម្មយោធា បំណងធ្វើឱ្យសមស្របនឹង «សង្គ្រាមទំនើប» នៅឆ្នាំ 2035។ ក្រុមអ្នកជំនាញយល់ថា ចិន កំពុងកាត់បន្ថយគម្លាតយោធាជាមួយ សហរដ្ឋអាម៉េរិក បើទោះជាមានបច្ចេកវិទ្យា និងខ្ទង់វិនិយោគលើវិស័យអាវុធ នៅអន់ជាង។
ចិន គឺជាប្រទេសដែលផ្គត់ផ្គង់យន្តហោះប្រភេទ UAV ធំជាងគេបង្អស់ក្នុងពិភពលោក ដោយសារតែ សហរដ្ឋអាម៉េរិក និង អឺរ៉ុប ស្ទាក់ស្ទើរក្នុងការនាំចេញអាវុធប្រភេទនេះ។ UAV របស់ ចិន ធ្លាប់បានចូលរួមប្រយុទ្ធ ឬបំពេញបេសកកម្មមួយចំនួននៅ មជ្ឈិមបូព៌ា និងតំបន់ផ្សេងទៀត។
កប៉ាល់ហោះ AG600 ផលិតដោយក្រុមហ៊ុនបច្ចេកវិទ្យាអាកាសចរណ៍ចិន (AVIC) កំពុងសម្ដែងបង្ហាញ នៅក្នុងពិព័រណ៍កាលពីថ្ងៃទី 28 កញ្ញា។
ព្រឹត្តិការណ៍ពិព័រណ៍យន្តហោះចិន តែងត្រូវបានធ្វើឡើងពីរឆ្នាំម្ដង ប៉ុន្តែ កាលពីឆ្នាំមុន វាត្រូវបានពន្យារពេល ដោយសារតែ COVID-19។ អ្នកមកទស្សនាព្រឹត្តិការណ៍នាឆ្នាំនេះ ភាគច្រើនគឺជាជនជាតិចិន។
យន្តហោះព្រមានរហ័ស KJ-500 ផលិតដោយក្រុមហ៊ុន សាអានស៊ី (Shaanxi)
យន្តហោះចម្បាំង J-10 របស់ក្រុមហោះហើរ Bayi Aerobatic Team
ទាហានចិន និងយន្តហោះចម្បាំង J-10 របស់ក្រុមហោះហើរ Bayi Aerobatic Team
បុគ្គលិកកំពុងរៀបចំទីតាំងសម្រាប់បង្ហាញឧទ្ធម្ភាគចក្រវាយប្រហារ Z-10 នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍