បណ្ដារូបភាពដែលថតបាននៅក្នុងហេតុការណ៍ដ៏មហាសែនច្របូកច្របល់ ប្រកបដោយភាពរន្ធត់ បន្ទាប់ពីក្រុមភេរវករបានបញ្ជាឱ្យយន្តហោះជាច្រើនគ្រឿង ហោះទៅបុកអគារមួយចំនួនដែលជានិមិត្តរូបរបស់ សហរដ្ឋអាមេរិក កាលពីថ្ងៃទី 11 កញ្ញា ឆ្នាំ 2001។
អណ្ដាតភ្លើង និងផ្សែង កំពុងតែហុយចេញពីអគារនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅទីក្រុងនីវយ៉ក ក្រោយពីក្រុមភេរវករ al-Qaeda បញ្ជាឱ្យយន្តហោះ ហោះទៅបុកអគារខ្ពស់ចំនួនពីរ នៅក្នុងថ្ងៃទី 11 កញ្ញា ឆ្នាំ 2001។
«នោះគឺជាថ្ងៃដែលរូបភាពរបស់វាមិនអាចបំភ្លេចបាន។ ថ្ងៃអវសាននៃផែនដី ហិង្សា និងកាចសាហាវដូចបៃសាច» សារព័ត៌មាន AP រៀបរាប់នៅក្នុងខួប 20 ឆ្នាំនៃព្រឹត្តិការណ៍ 11 កញ្ញា។
អ្នកដំណើរនៅតំបន់ Manhattan កំពុងឈរមើលហេតុការណ៍ដ៏រន្ធត់ នៅពេលផ្សែងបាញ់ចេញពីមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក កាលពីថ្ងៃទី 11 កញ្ញា ឆ្នាំ 2001។
អណ្ដាតភ្លើង និងផ្សែងហុយចេញពីអគារខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បន្ទាប់ពីត្រូវបានវាយប្រហារដោយក្រុមភេរវករ។
ក្រុមភេរវករ បានប្លន់យន្តហោះពាណិជ្ជកម្ម និងបញ្ជាឱ្យហោះបុកមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅ នីវយ៉ក មន្ទីរបញ្ចកោណ នៅរដ្ឋធានីវ៉ាស៊ីងតោន។ ក្នុងចំណោមយន្តហោះដែលត្រូវបានប្លន់ មានមួយគ្រឿងបានធ្លាក់នៅវាលស្រែ នៅ Pennsylvania។ មនុស្សជិត 3,000 នាក់ បានស្លាប់ ខណៈដែលអគារភ្លោះ 110 ជាន់ នៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នៅសល់តែគំនរបាក់បែក។
ស្ត្រីពីរនាក់ កំពុងឱបគ្នាយំ នៅពេលឃើញអគារនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក កំពុងឆេះ។
មនុស្សម្នាយកកន្សែងបិទមុខមាត់ បន្ទាប់ពីអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក បានដួលរលំ។
មនុស្សម្នាក់បានធ្លាក់ពីអគារខាងជើងនៃមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ចំណែកមនុស្សម្នាក់ទៀតកំពុងតោងជញ្ជាំងខាងក្រៅនៃអគារដែលកំពុងឆេះ។
រូបភាពរាប់មិនអស់នៃករណីភេរវកម្មថ្ងៃទី 11 កញ្ញា ឆ្នាំ 2001 ត្រូវបានគេថត និងចែករំលែក សូម្បីតែអ្នកអវកាសនៅលើស្ថានីយអវកាសអន្តរជាតិ ក៏ថតបានរូបភាពមួយចំនួន។
មនុស្សម្នារត់ចេញពីតំបន់នៃអគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកដែលបានដួលរលំ ហើយនៅជុំវិញពួកគេគឺជាផ្សែង និងធូលីដេរដាស។
ប្រជាជននាំគ្នាឆ្លងកាត់ស្ពាន Brooklyn ក្នុងទីក្រុងនីវយ៉ក នៅពេលធ្វើដំណើរពី Manhattan ទៅកាន់ Brooklyn ក្រោយពីអគារចំនួនពីររបស់មជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោកបានស្រុតបាក់ និងដួលរលំ។
ក្រុមពន្លត់អគ្គិភ័យកំពុងស្ថិតនៅលើគំនរបាក់បែកនៅតំបន់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក នាទីក្រុងនីវយ៉ក កាលពីថ្ងៃទី 11 កញ្ញា 2001។
បុគ្គលិកពន្លត់អគ្គិភ័យម្នាក់ដែលរងគ្រោះ កំពុងស្រែកក្នុងការឈឺចាប់ ពេលត្រូវបានជួយសង្គ្រោះ។
អណ្ដាតភ្លើង និងផ្សែងហុយចេញពីផ្នែកមួយនៃមន្ទីរបញ្ចកោណ នៅរដ្ឋធានីវ៉ាស៊ីងតោន កាលពីថ្ងៃទី 11 កញ្ញា 2001។
យន្តហោះដែលមានលេខសម្គាល់ 77 របស់ក្រុមហ៊ុន American Airlines ដឹកមនុស្ស 64 នាក់ រួមទាំងភេរវករ al-Qaeda ចំនួន 5 នាក់ បានបុកផ្នែកខាងលិចនៃអគារមន្ទីរបញ្ចកោណ នៅវេលាម៉ោង 9 និង 37 នាទី នៃថ្ងៃទី 11 កញ្ញា 2001 បណ្ដាលឱ្យមនុស្ស 29 នាក់ បាត់បង់ជីវិត។
វរសេនីយឯក Bruce Westcott មកពីកងទ័ពជើងគោក កំពុងលើកទឹកចិត្តបុគ្គលិកមន្ទីរបញ្ចកោណ Racquel Kelley ក្នុងពេលអ្នកស្រីកំពុងត្រូវបានគេជួយផ្នែកសុខាភិបាល នៅខាងក្រៅមន្ទីរបញ្ចកោណ ក្នុងរដ្ឋធានីវ៉ាស៊ីងតោន៕