តាលីបង់ បានប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្នថ្មី សម្រាប់ដឹកនាំប្រទេស អាហ្វហ្គានីស្ថាន ដែលក្រុមនេះហៅថា «រដ្ឋអ៊ីស្លាមអេមីរ៉ាត នៃ អាហ្វហ្កានីស្ថាន» (Islamic Emirate of Afghanistan)។
សារព័ត៌មាន BBC បានរាយការណ៍ថា រដ្ឋាភិបាលអន្តរកាលនេះ មានសមាជិកសំខាន់ៗចំនួន 10 រូប។ ប៉ុន្តែ Aljazeera រាយការណ៍ថា ជិតពាក់កណ្ដាលក្នុងចំណោមសមាជិកទាំងនេះ ពុំធ្លាប់បានបង្ហាញវត្តមាននៅលើប្រព័ន្ធផ្សព្វផ្សាយ។
ក្នុងបញ្ជីឈ្មោះនៃសមាជិកទាំង 10 រូប របស់រដ្ឋាភិបាលថ្មីដែលគ្រប់គ្រងដោយក្រុមប្រដាប់អាវុធ តាលីបង់ (តាមការផ្សាយរបស់ BBC) រួមមាន៖
- មេដឹកនាំរបស់ក្រុម តាលីបង់ ៖ Mawlawi Hibatullah Akhundzada មានតួនាទីដូចប្រធានាធិបតី
- សមាជិករដ្ឋាភិបាលបណ្ដោះអាសន្ន ៖
នាយករដ្ឋមន្ត្រី ៖ Mullah Hassan Akhund
ឧបនាយករដ្ឋមន្ត្រី ៖ Mullah Abdul Ghani Baradar
ឧបនាយករដ្ឋមន្ត្រី ៖ Maulvi Adul Salam Hanafi
- រដ្ឋមន្ត្រី ៖
រដ្ឋមន្ត្រីក្រសួងការពារជាតិ ៖ Mullah Mohammed Yaqoob Mujahid
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៖ Sirajuddin Haqqani
រដ្ឋមន្ត្រីក្រសួងការបរទេស ៖ Maulvi Amir Khan Muttaqi
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ៖ Mullah Hidayat Badri
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ៖ Abdul Hakim Ishaqzai
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ Khairullah Said Wali Khairkhwa