ព្យុះខ្សាច់នេះ បានវាយប្រហារមកលើទីក្រុង Dunhuang នាំឱ្យផ្ទៃមេឃប្រែជាពណ៌លឿង ងងឹត ហើយអាចមើលឃើញក្នុងរយៈចម្ងាយតែ 5 ម៉ែត្រ ខណៈចរាចរណ៍ក៏ត្រូវស្ទះ។
ព្យុះខ្សាច់មួយដ៏ធំ បានបោកបក់មកដល់ទីក្រុង Dunhuang នៅវេលាម៉ោងប្រហែល 15 នៃថ្ងៃទី 25 ខែកក្កដា (ម៉ោងក្នុងស្រុក)។ ទ្រង់ទ្រាយរបស់ព្យុះនេះ ដូចទៅនឹងជញ្ជាំងខ្សាច់ដែលមានកម្ពស់ជាង 100 ម៉ែត្រ និងធ្វើដំណើរពីទិសខាងជើងមកខាងត្បូង ហើយក៏បានគ្របដណ្ដប់ផ្លូវល្បឿនលឿនអស់ជាច្រើននាទី បណ្ដាលឱ្យផ្ទៃមេឃប្រែទៅជាពណ៌លឿន ចំណែករយៈចម្ងាយមើលឃើញក៏ត្រូវធ្លាក់ចុះក្រោម 5 ម៉ែត្រ។
ប៉ូលិសក្នុងតំបន់ ដែលមកបំពេញការងារ ណែនាំឱ្យរថយន្តដែលត្រូវស្ទះ ប្រញាប់ចាកចេញពីផ្លូវល្បឿនលឿន ទៅកាន់ទីតាំងសុវត្ថិភាព រង់ចាំព្យុះទៅផុត។
ទីក្រុង Duhuang ដែលស្ថិតនៅលើសមុទ្រខ្សាច់ Gobi មានឈ្មោះល្បីខ្លាំង ដោយសារតែអាកាសធាតុ និងបាតុភូតធម្មជាតិអាក្រក់ៗ ធ្វើឱ្យប្រជាជនក្នុងតំបន់ ពិបាករស់នៅ៕
ប្រភព៖ SCMP
ប្រែសម្រួល៖ បុត្រា