បាតុភូតសូរ្យគ្រាស «រង្វង់ភ្លើង» ឬហៅថា សូរ្យគ្រាសរាងចិញ្ចៀន កើតឡើងនៅពេលព្រះអាទិត្យ ព្រះចន្ទ និងផែនដី តម្រៀបត្រង់ជាជួរ ក្នុងគ្រាព្រះចន្ទស្ថិតនៅលើគន្លងគោចរឆ្ងាយពីផែនដីបំផុត។
ដោយសារតែនៅឆ្ងាយពេក ព្រះចន្ទមិនអាចបិទបាំងទាំងស្រុងនូវពន្លឺពីព្រះអាទិត្យ ដូច្នេះក៏បន្សល់ទុក រូបរាង «រង្វង់ភ្លើង» ស្ថិតនៅជុំវិញ «គ្រាប់បាល់យក្សងងឹត» មួយគ្រាប់ (ព្រះចន្ទពេលថ្ងៃ)។
បាតុភូតខាងលើនេះ នឹងកើតឡើងនៅថ្ងៃទី10 ខែមិថុនា ឆ្នាំ2021 ខាងមុខ ហើយតំបន់ដែលអាចមើលឃើញច្បាស់បំផុតគឺ កាណាដា, ហ្គ្រីនឡែន និងរុស្ស៊ី។ បាតុភូតនេះនឹងបង្ហាញខ្លួនក្នុងរយៈពេល 3នាទី និង51វិនាទី។
ពលរដ្ឋនៅប្រទេស អង់គ្លេស នឹងមើលឃើញតែ 20% នៃបាតុភូតសូរ្យគ្រាសនេះ ខណៈ ស្កុតឡែន មើលឃើញ 32% នៃចំណុចខ្មៅ។ ចំណែកតំបន់ឆ្នេរនៃមហាសមុទ្រអាត្លង់ទិក ពលរដ្ឋ ក៏នឹងមើលឃើញសូរ្យគ្រាសមួយចំណិតផងដែរ នៅពេលព្រឹកព្រលឹម៕
ប្រភព៖ CBS News
ប្រែសម្រួល៖ បុត្រា