មហាសេដ្ឋីចិត្តធម៍ដ៏ល្បីល្បាញទាំងផ្នែកបច្ចេកវិទ្យា និងសង្គម លោក Bill Gates និងអ្នកស្រី Melinda Gates ត្រូវបានសារព័ត៌មានធំៗចុះផ្សាយថា បានលែងលះគ្នាហើយ បន្ទាប់ពីរួមរស់ជាប្តីប្រពន្ធអស់រយៈពេលជាង 27ឆ្នាំកន្លងមក បន្សល់ទុកនូវចំណងអាពាហ៍ពិពាហ៍ កូនស្រីដ៏ស្រស់ស្អាត 2នាក់ និងកូនប្រុសម្នាក់ ដែលឥឡូវពួកគេក៏ពេញវ័យហើយដែរ។
នៅក្នុងសាររបស់លោកស្រី Melina Gates បានសរសរថា៖ «កន្លងមកជាង 27ឆ្នាំមកនេះ ពួកយើងធ្វើដំណើរដ៏វែងឆ្ងាយ បន្សល់ទុកនូវកូនៗដ៏ឆ្លាតវៃ 3នាក់ និងបង្កើតមូលនិធិមនុស្សធម៍ស្ទើរតែជុំវិញពិភពលោក។ ពួកយើងនឹងនៅតែបន្តបេសកកម្មមនុស្សធម៌ដដែល ហើយក៏នឹងនៅតែធ្វើការជាមួយគ្នា តែពួកយើងលែងមានអ្វីត្រូវជឿជាក់ថា នឹងរីកចម្រើនជាលក្ខណៈគូស្វាមីភរិយាទៀតហើយ។ ខ្ញុំចង់បានជីវិតឯកជន ចង់ចាប់ផ្តើមជីវិតថ្មី»
លោក Bill Gates និងអ្នកស្រីបានរៀបការជាមួយគ្នានៅកោះហាវ៉ៃ តាំងពីឆ្នាំ1994 មកទល់បច្ចុប្បន្នលោក Bill Gate មានវ័យ 65ឆ្នាំ ត្រូវបានគេដឹងថា ជាអ្នកបង្កើតក្រុមហ៊ុនផលិត Software ធំជាងគេ គឺ Microsoft ចំណែកអ្នកស្រីមានវ័យ 56ឆ្នាំ ជាអ្នកបង្កើតអាជីវកម្ម និងជាអ្នកនិពន្ធសៀវភៅផងដែរ។
បេសកកម្មរួមគ្នារបស់ស្វាមី-ភរិយាមួយគូនេះ ដែលនឹងបន្តធ្វើការជាមួយគ្នានោះគឺ មូលនិធិ Philanthropic foundation៕
— Melinda French Gates (@melindagates) May 3, 2021