កូរ៉េខាងជើង ប្រហារជីវិត មន្ត្រី​នាំចូល​ឧបករណ៍​ពេទ្យ ទាស់ចិត្ត​លោក​គីម ដែល​ចង់បាន​របស់​អឺរ៉ុប

ទីភ្នាក់ងារ​ព័ត៌មាន ដេលី មែ​ល បាន​រាយការណ៍​កាលពី​ថ្ងៃទី28 ម្សិលមិញ​ថា ប្រទេស​កូរ៉េខាងជើង​បាន​ប្រហារជីវិត​មន្ត្រី​បក្ស​ពលករ​កូរ៉េ ដែល​ជំទាស់​នឹង​បញ្ជា​របស់លោក គីម ជុង​អ៊ុន មេដឹកនាំ​ខ្ពស់បំផុត​របស់​ប្រទេស​កូរ៉េខាងជើង ក្នុង​គ្រោង​ការកសាង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ដោយបាន​នាំចូល​ឧបករណ៍​ពេទ្យតម្លៃថោកៗពី​ប្រទេស​ចិន ជំនួស​ឧបករណ៍​ពេទ្យ​គុណភាព​ល្អ មកពី​អឺរ៉ុប។

វេ​ប​សាយ​សារព័ត៌មាន Daily NK របស់​កូរ៉េខាងត្បូង បាន​រាយការណ៍​ថា លោក​គីម ត្រូវការ​មន្ទីរពេទ្យ​ដែលមាន​ឧបករណ៍ប្រើប្រាស់​របស់​អឺរ៉ុប តែ​មន្ត្រី​រូបនោះ បានជ្រើសរើស​នាំចូល​ឧបករណ៍​ពេទ្យ​ពី​ប្រទេស​ចិន ធ្វើឱ្យ​មេដឹកនាំ​កំពូល​កូរ៉េខាងជើង មិន​ពេញចិត្ត​យ៉ាងខ្លាំង។

មន្ត្រី​រូបនោះ មាន​អាយុ ប្រមាណ​ជា 50ឆ្នាំ ជា​អគ្គនាយករង​ក្រសួងការបរទេស និង​ជា​អ្នកទទួលខុសត្រូវ​លើ​ការនាំ​ចូល និង​នាំចេញ បាន​ទទួលរង​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​បំផុត (ប្រហារជីវិត)។ ក្រៅពីនេះ នៅមាន​អគ្គនាយក​ក្រសួងសុខាភិបាល​ម្នាក់ ក៏​ត្រូវបាន​បណ្ដេញចេញ​ពី​តំណែង​ផងដែរ។

របាយការណ៍ បាន​បញ្ជាក់ថា លោក​គីម ជុង​អ៊ុន ដែល​កាលពី​វ័យ​កុមារ ធ្លាប់​រស់​នៅឯ​ប្រទេស​ស្វ៊ី​ស​នោះ ជឿថា ឧបករណ៍​ដែល​ផលិត​នៅ​អឺរ៉ុប មានគុណ​ភាពល្អ​បំផុត ទើប​បក្ស​ពលករ​កូរ៉េ បែងចែក​ថវិកា​មួយចំនួនធំ សម្រាប់​ការតុបតែង​មន្ទីរពេទ្យ តាម​បញ្ជា​របស់​មេដឹកនាំ​កំពូល​កូរ៉េខាងជើង។

យ៉ាងណាក៏ដោយ បណ្ដា​មន្ត្រី​ទទួលបន្ទុក​នាំចូល​ទំនិញ​ទាំងអស់ ត្រូវតែ​ពុះពារ​ឆ្លងកាត់​ឧស​គ្គ ដោយសារតែ​វិធានការ​ទណ្ឌកម្មសេដ្ឋកិច្ច​របស់​អឺរ៉ុប ដែល​បានដាក់​ទៅលើ​ប្រទេស​កូរ៉េខាងជើង និង​ក្រៅពីនោះ ការឆ្លង​រាលដាល​របស់​កូ​វីដ-19 បាន​បន្ថែម​ក្ដី​លំបាកលំបិន​យ៉ាងខ្លាំង ក្នុងការ​នាំចូល​ទំនិញ​អឺរ៉ុប​ទៅ​ប្រទេស​ទី3 ដែលជា​ប្រទេស​អព្យាក្រឹត​ចំពោះ​កូរ៉េខាងជើង មុននឹង​នាំចូល​ទំនិញ​ទាំង​នោះមក​ប្រទេស​កូរ៉េខាងជើង​ជា​បន្ត។

 ដូច្នេះហើយ ទើប​ពួកគេ​មាន​ផែនការ​ក្នុងការ​ប្រើប្រាស់​ឧបករណ៍​របស់​ប្រទេស​ចិន ដែលមាន​តម្លៃថោក​ជាង និង​ងាយស្រួល​នាំចូល​ជាង និង​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទិញ-លក់ ដោយ​មិនបាន​ឆ្លងកាត់​ការឯកភាព​ពី​លោក​គីម ជាមុន។

ទាំងអស់នេះ លោក​គីម មានការ​យល់ឃើញ​ផ្ទាល់ខ្លួន ដោយ​ផ្ដើមកសាង​មន្ទីរពេទ្យ​កណ្ដាល (General Hospital) នៅក្នុង​ទីក្រុង​ធំ តាំងពី​ខែមីនា ឆ្នាំ2020 ដោយ​កំណត់​ឱសានវាទ រយៈពេល 6ខែ ដើម្បីឱ្យ​បានធ្វើ​ពិធី​សម្ពោធ​នៅ​ថ្ងៃទី10 តុលា ឆ្នាំ2020 ចំ​ថ្ងៃ​គម្រប់​ខួប 75ឆ្នាំ នៃ​ថ្ងៃ​បង្កើត​គណបក្ស​ពលករ​កូរ៉េ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្លូវការ​កូរ៉េខាងជើង បានចេញ​ផ្សាយ​ព័ត៌មាន​លើកចុងក្រោយ​កាលពី​ខែកញ្ញា ឆ្នាំ2020 ថា ការសាងសង់​ផ្នែក​ខាងក្រៅ​អគារ ស្ថិតក្នុង​ដំណាក់កាល​ចុងក្រោយ និង​កំពុងដំណើរការ​បន្តទៀត​យ៉ាង​ឆាប់រហ័ស ព្រមទាំង​បង្ហាញ​រូបភាព​ខាងក្រៅ​អគារ​ទាំងមូល មុននឹង​បញ្ចប់សេចក្ដី​រាយការណ៍​នោះ។

ទីបំផុត គ្រោងការ​សាងសង់​មន្ទីរពេទ្យ​ដ៏​ធំ​នោះ មិនបាន​រួចរាល់​ពេញលេញ និង​មិនបាន​បើកសម្ពោធ​យ៉ាង​អស្ចារ្យ ទាន់ពេលវេលា​ឡើយ ក្រោយ​មាន​ក្រសែ​ដំណឹង​ចចាមអារ៉ាម​ថា មន្ទីរពេទ្យ​នោះ​មានតែ​តួ​អគារ​ទទេ​ស្អាត និង​ខ្វះ​ឧបករណ៍​ពេទ្យសំខាន់។

ស្ថានីយទូរទស្សន៍​មជ្ឈិម​កូរ៉េ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បក្ស​ពលករ បាន​ដក​រូបភាព​មន្ទីរពេទ្យ​មួយ​នោះ​ចេញពី​ខ្សែភាពយន្ត​ផ្សព្វផ្សាយ​នយោបាយ ហើយ​ក្រៅពីនោះ ឯកសារ​រដ្ឋបាល​ដែល​បង្ហាញ​ពី​បញ្ជី​គ្រោង​ការកសាងសំខាន់ៗលំដាប់​ថ្នាក់ជាតិ​ប្រចាំឆ្នាំ2021 ក៏​មិនបាន​និយាយ​អំពី​គ្រោងការ​សាងសង់​មន្ទីរពេទ្យ​នោះដែរ៕

ប្រភព៖ សារព័ត៌មាន​បរទេស
ប្រែ​សម្រួល​ដោយ តា​វ៉ែនតា

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា