យោងតាមសារព័ត៌មាន Worldometers ក្នុងអំឡុង 24ម៉ោងកន្លងទៅ ពិភពលោកបានរកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មីជាង 409,000នាក់ និងជាង 5,600នាក់បានស្លាប់ នាំឱ្យតួលេខវិជ្ជមានសរុបកើនដល់ 123.8លាននាក់ ក្នុងនោះមានជាង 2.72លាននាក់បានបាត់បង់ជីវិត។
ប្រទេសចំនួន3 ដែលមានករណីឆ្លង Covid-19 ច្រើនជាងគេក្នុងអំឡុង24ម៉ោងកន្លងទៅ រួមមានប្រទេសប្រេស៊ីល (47,774នាក់), ឥណ្ឌា (47,009នាក់) និងសហរដ្ឋអាមេរិក (ជាង 37,000នាក់)។
ប្រទេសចំនួន3 ដែលមានករណីស្លាប់ដោយសារ Covid-19 ច្រើនជាងគេក្នុងរយៈពេល24ម៉ោងកន្លងទៅគឺមាន ប្រេស៊ីល (1,186នាក់), ម៉ិកស៊ិក (608នាក់) និងសហរដ្ឋអាមេរិក (437នាក់)។
បច្ចុប្បន្ន ស្ថានភាព Covid-19 នៅប្រេស៊ីល មានភាពធ្ងន់ធ្ងរជាងគេបង្អស់ នៅពេលតួលេខអ្នកវិជ្ជមាន និងអ្នកស្លាប់ប្រចាំថ្ងៃស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងពិភពលោក។ ប្រទេសនេះក៏តែងតែឈរលំដាប់ទីពីរក្នុងពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក បើនិយាយអំពីតួលេខសរុបនៃករណីឆ្លង និងករណីស្លាប់ដោយសារ Covid-19 រាប់ចាប់តាំងពី Covid-19 បានបង្ហាញខ្លួន៕
ប្រភព៖ Worldometers
ប្រែសម្រួល៖ បុត្រា