កម្ពុជារកឃើញអ្នកវិជ្ជមាននឹង Covid-19 ថ្មី ចំនួន 54នាក់ និងជាសះស្បើយចំនួន 18នាក់ នៅក្នុងថ្ងៃទី19 ខែមីនា 2021 ទន្ទឹមនឹងអ្នកបានជាសះស្បើយចំនួន 18នាក់។
ក្នុងចំណោមអ្នកវិជ្ជមានថ្មីខាងលើ មាន 1ករណីជាអ្នកដំណើរពីបរទេសដែលមិនមែនជាពលករខ្មែរត្រលប់មកពីប្រទេសថៃ។ ក្រៅពីនេះគឺសុទ្ធតែជាករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍20កុម្ភៈ។
គិតមកដល់បច្ចុប្បន្ន កម្ពុជាមានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 1,632នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 935នាក់, ស្លាប់ 3នាក់ និងកំពុងព្យាបាលចំនួន 692នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា