ពិភពលោកទាំងមូលបានរកឃើញអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 122,868,566នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 99,027,110នាក់, ស្លាប់ 2,712,570នាក់ និងកំពុងព្យាបាលចំនួន 21,128,869នាក់។
ប្រទេសដែលមានអ្នកស្លាប់ដោយសារ Covid-19 ច្រើនជាង 100,000នាក់ មាន 6ប្រទេស រួមមាន សហរដ្ឋអាមេរិក (554,040នាក់), ប្រេស៊ីល (290,525នាក់), ម៉ិកស៊ិក (196,606នាក់), ឥណ្ឌា (159,594នាក់), អង់គ្លេស (123,026នាក់) និងអ៊ីតាលី (104,241នាក់)។ ក្រៅពីនេះ តួលេខអ្នកស្លាប់នៅប្រទេសបារាំងក៏កើនជិតដល់ខ្ទង់សែនផងដែរ។
នៅទូទាំងពិភពលោក ទ្វីបអាស៊ីទាំងមូលមានអ្នកឆ្លងវីរុស Covid-19 សរុបចំនួន 26,720,499នាក់ ក្នុងនោះមាន 414,618នាក់បានបាត់បង់ជីវិត ខណៈ 1,407,000នាក់កំពុងព្យាបាល៕
ប្រភព៖ Worldometers
ប្រែសម្រួល៖ បុត្រា