ក្រសួងសុខាភិបាលកម្ពុជា នាថ្ងៃទី19 ខែមីនា ឆ្នាំ 2021 នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឱ្យដឹងថា មានករណីអ្នកជំងឺ Covid-19 ម្នាក់បានបាត់បង់ជីវិត។
ករណីស្លាប់នេះកើតឡើងចំពោះស្ត្រីជនជាតិខ្មែរអាយុ 62ឆ្នាំ មានទីលំនៅក្នុងសង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ។ អ្នកជំងឺនេះបានស្លាប់នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅវេលាម៉ោង 11និង45នាទីព្រឹកថ្ងៃទី 19មីនា 2021។
មូលហេតុដែលនាំឱ្យមានករណីស្លាប់នេះគឺដោយសារសួតរបស់អ្នកជំងឺត្រូវខូចខាតធ្ងន់ធ្ងរ និងស្ទះសរសៃឈាមបេះដូង ព្រោះតែវីរុស Covid-19 បានវាយលុកខ្លាំង។ ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា