កម្ពុជារកឃើញអ្នកវិជ្ជមាននឹង Covid-19 ចំនួន 37នាក់ទៀត នៅក្នុងអំឡុង 24ម៉ោងនៃថ្ងៃទី 18មីនា ទន្ទឹមនឹងមានករណីជាសះស្បើយចំនួន 19នាក់។
អ្នកដែលបានឆ្លងវីរុស Covid-19 ចំនួន 37នាក់ និងអ្នកបានជាសះស្បើយចំនួន 19នាក់ខាងលើនេះ សុទ្ធតែពាក់ព័ន្ធនឹង «ព្រឹត្តិការណ៍សហគមន៍20កុម្ភៈ»។ ព័ត៌មានលម្អិត សូមអានរបាយការណ៍របស់ក្រសួងសុខាភិបាលដូចខាងក្រោម។
គិតមកដល់បច្ចុប្បន្ន កម្ពុជាបានរកឃើញអ្នកឆ្លង Covid-19 សរុបចំនួន 1,578នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន 917នាក់, ស្លាប់ 1នាក់ និងកំពុងព្យាបាលចំនួន 658នាក់៕
ប្រភព៖ ក្រសួងសុខាភិបាល
ដកស្រង់ដោយ៖ បុត្រា