យោងតាមគេហទំព័រ Worldometers ក្នុងរយៈពេល 24 ម៉ោងនៃថ្ងៃទី 18 មីនា 2021 ពិភពលោកបានរកឃើញករណីឆ្លង Covid-19 ជាង 517,000 នាក់ និងស្លាប់ជាង 9,690 នាក់ ខណៈតួលេខវិជ្ជមានសរុបកើនឡើងដល់ជាង 122,343,500 នាក់ ក្នុងនោះមានជាង 2,702,000 នាក់បានស្លាប់ និង 21,008,244 នាក់ កំពុងព្យាបាល។
ក្នុងថ្ងៃទី 18 មីនា មានប្រទេសចំនួន 3 ដែលបានរកឃើញករណីវិជ្ជមាននឹង Covid-19 ច្រើនជាងគេ រួមមាន ប្រេស៊ីល (ជាង 80,380 នាក់), សហរដ្ឋអាមេរិក (ជាង 57,200 នាក់) និងឥណ្ឌា (ជាង 39,640 នាក់)។
ចំណែកប្រទេសដែលមានអ្នកជំងឺ Covid-19 ស្លាប់ច្រើនជាងគេក្នុងអំឡុង 24 ម៉ោងនៃថ្ងៃទី 18 មីនា រួមមាន ប្រទេសប្រេស៊ីល (2,363 នាក់), សហរដ្ឋអាមេរិក (1,515 នាក់) និងម៉ិកស៊ិក (789 នាក់)៕
ប្រភព៖ Worldometers
ប្រែសម្រួល៖ បុត្រា